កសាងទីក្រុង Ninh Binh ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ
|
កសាងទីក្រុង Ninh Binh ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ(http://baoninhbinh.org.vn/) |
(VOV)_នាយប់ថ្ងៃទី ២៨ មិថុនា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សារប្រជាជនទីក្រុង
Ninh Binh (ភាគខាងជើងវៀតណាម)បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើក
ទី៦០ នៃទិវារំដោះទីក្រុង (ថ្ងៃទី ៣០មិថុនា) និងប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីទទួលស្គាល់ទីក្រុង Ninh Binh ជាមណ្ឌលទីក្រុងថ្នាក់លេខ២ ចំ
ណុះខេត្ត Ninh Binh។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ ការទទួលស្កាល់លើកនេះជាលក្ខណះងាយស្រួលដើម្បីតំ
បន់អាចអភិវឌ្ឍន៍លើគ្រប់វិស័យ ក្លាយទៅជាទីក្រុងទេសចរណ៍ អរិយ្យធម៌ ទំនើប និងជាទីមកដល់សំរាប់ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេស រួមចំ
ណែកធ្វើអោយ Ninh Binh ក្លាយទៅជាខេត្តអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោក
Hoang Trung Hai ក៏បានស្នើដែរថា៖នាពេលខាងមុខទីក្រុង NinhBinh ត្រូវពង្រីក
សក្ដានុភាព ឧត្តមភាព ដើម្បីលើកកំពស់គុណភាព ប្រសិទ្ធិភាព ការប្រកួតប្រ
ជែងដើម្បីកសាងទីក្រុង Ninh Binh ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ តមបន់ទេសចរណ៍ថ្នាក់ជាតិ និងមានអត្ថន័យអន្តរជាតិ រួមចំណែក
សំខាន់ ចូលក្នុងការជំរុញដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម របស់ខេត្តនិងតំបន់៕