កសាងទីក្រុងហូជីមិញក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់តំបន់និងអន្តរជាតិ
(VOVWORLD) - ថ្លែងនៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan បានអះអាងថា ទិសដៅអភិវឌ្ឍរបស់ទីក្រុងនោះគឺផ្ដោតទៅលើការ អភិវឌ្ឍប្រាជ្ញាសិប្បនិម្មិតនិងការគ្រប់គ្រងឆ្លាតវៃ។
លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៧ ខែកក្កដា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបាន សហការជាមួយក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុជាតិទីក្រុងហូជីមិញ រៀបចំសិក្ខា សាលាក្រោមប្រធានបទ “កសាងតីក្រុងហូជីមិញក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញ វត្ថុលំដាប់តំបន់និងអន្តរជាតិ”។
ថ្លែងនៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan បានអះអាងថា ទិសដៅអភិវឌ្ឍរបស់ទីក្រុងនោះគឺផ្ដោតទៅលើការ អភិវឌ្ឍប្រាជ្ញាសិប្បនិម្មិតនិងការគ្រប់គ្រងឆ្លាតវៃ។ នាបច្ចុប្បន្ន ទីក្រុងកំពុងអនុវត្តន៍ កម្មវិធីអភិវឌ្ឍប្រាជ្ញាសិប្បនិម្មិតដល់ឆ្នាំ២០៣០។ ទីក្រុងក៏បានដាក់អោយដំណើរ ការគម្រោងទីក្រុងប្រកបដោយការច្នៃប្រឌិតក្នុងរយៈពេល២ឆ្នាំកន្លងមក ដើម្បី ជួយឧបត្ថម្ភដល់សហគ្រាសហិរញ្ញវត្ថុផងដែរ។ សេវាកម្មហិរញ្ញវត្ថុដោយឈរលើ បច្ចេកវិទ្យាទំនើប ជាពិសេសគឺប្រាជ្ញាសិប្បនិម្មិតនិងទិន្នន័យធំ គឺជាទិសដៅរបស់ ទីក្រុង។ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
“ទីមួយគឺជំរុញខ្លាំងការកែទម្រង់រដ្ឋបាល និងលើកកំពស់បរិយាកាសវិនិ យោគ។ ទីពីរគឺជំរុញខ្លាំងការកសាងទីក្រុងឆ្លាតវៃ ការស្រាវជ្រាវប្រាជ្ញាសិប្បនិម្មិត និងការអនុវត្តជាបណ្ដើរៗ”។
នាបច្ចុប្បន្ន ទីផ្សារហិរញ្ញវត្ថុនៃទីក្រុងហូជីមិញសម្រេចបានកំណើនជាមធ្យម ចំនួន៨,៨%ក្នុងមួយឆ្នាំ ស្រូបយក៥,៧%នៃ GDP ទីក្រុង ហើយកៀរគរបានដើម ទុនចំនួន៤៦០សែនកោដិដុងក្នុងមួយឆ្នាំ ប៉ុន្តែ នៅប្រឈមមុខនឹងការលំបាក ជាច្រើន៕