កសាងទីលាននិងវិមានគោរពវិញ្ញណក័្ខន្ធលោកប្រធានហូជីមិញនៅ Ulyanovsk
(VOVworld)-នាថ្ងៃទី១១មិថុនា នៅទីក្រុង Ulyanovsk របស់រុស្ស៊ីបានប្រព្រឹត្តទៅ ពិធីបើកការដ្ឋានសាងសង់វិមានរំលឹកវិញ្ញាក័្ខន្ធលោកប្រធានហូជីមិញនិងអាគ៌ា មានឈ្មោះលោកប្រធានហូជីមិញ។
|
ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់វិមានរំលឹកវិញ្ញាក័្ខន្ធលោក
ប្រធានហូជីមិញនិងអាគ៌ា មានឈ្មោះលោកប្រធានហូជីមិញ |
តាមការរចនារូបសំណាកលោកប្រធានហូជីមិញនឹងត្រាប់តាមគំរូរូបសំណាក លោកប្រធានហូជីមិញនៅខេត្ត Nghe An (វៀតណាម) ដោយមានកំពស់៥ ម៉ែត្រ ដែលបានចាក់ពីសំរិទ្ធ។ លោក Le Ngoc Hoa អនុប្រធានគណៈកម្មាធិការ ប្រជា
ជនខេត្ត Nghe AN បានឲ្យដឹងថា៖
“នេះជាសំណង់មានអត្ថន័យដ៏ជ្រាលជ្រៅ។ តាមរយៈសំណង់នេះ មុន
បង្អស់គឺសម្តែងចំណងមិត្តភាពរវាងវៀតណាមជាមួយរុស្ស៊ី និងជានិមិត្តរូប សម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ Nghe AN និង Ulyanovsk។ ជា
ពិសេស គឺសម្តែងនូវមនោសញ្ចេតនារបស់ប្រជាជនខេត្ត Nghe An ក៏ដូចជា
ប្រជាជននៅខេត្ត Ulyanovsk ជាមួយលោកប្រធានហូជីមិញ លើទឹកដីជាស្រុក កំណើតរបស់អគ្គមគ្គទេស Vladimir Ilich Lenin ជាមិត្តនិងជាគ្រូម្នាក់របស់លោក
ប្រធាន ហូជីមិញ ”។
សំណង់នេះគ្រោងនឹងបានសម្ពោធចំនឹងឱកាសរំលឹកខួបលើកទី៩៨
នៃទិវាបដិវត្តន៍ ខែសីហា ថ្ងៃទី៧ វិច្ឆិកាខាងមុខ៕