កសាងនគរហាណូយដ៏អារិយ្យធម៏ ទំនើប បៃតងនិងស្អាត

(VOVworld) - នាព្រឹកថ្ងៃទី១៨ កញ្ញា នៅរដ្ឋធានីហាណូយ ការសែត Kinh te &
Do Thi (សេដ្ឋកិច្ច&នគរ) បានសហការជាមួយមន្ទីរគម្រោងផែនការណ៍-ស្ថាបត្យ
កម្ម​ និងវិទ្យាស្ថានគម្រោងផែនការណ៍សាងសង់ហាណូយ បានរៀបចំសិក្ខាសា
លាដោយប្រធានបទ “នគហាណូយ-៦០ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ ១៩៥៤-
២០១៤”។សិក្ខាសាលានេះមានខ្លឹមសារស្នូលចំនួន២ នោះគឺ លាតត្រដាងអនុវត្ត
គម្រោងផែនការណ៍រួមកសាងរដ្ឋធានីហាណូយដល់ឆ្នាំ២០៣០ ទស្សនវិស័យដល់
ឆ្នាំ២០៥០ និងការងារគ្រប់គ្រងថ្នាក់រដ្ឋអំពីគម្រោងផែនការណ៍នគរ។

កសាងនគរហាណូយដ៏អារិយ្យធម៏ ទំនើប បៃតងនិងស្អាត - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ


ថ្លែងមតិនៅទីនេះ លោក Nguyen The Thao ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហាណូយបានអះអាងថា ហាណូយនាបច្ចុប្បន្នមិនត្រឹមតែ ជារដ្ឋធានី មជ្ឈមណ្ឌល
នយោបាយ រដ្ឋបាលជាតិ មជ្ឈមណ្ឌលធំខាងវប្បធម៏ អប់រំបណ្ដុះបណ្ដាល និង
សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជានគរធំ១ផងដែរ។ជាពិសេស គឺគម្រោងផែនការ
ណ៍រួមកសាងរដ្ឋធានីហាណូយដល់ឆ្នាំ២០៣០ និងទស្សនវិស័យដល់ឆ្នាំ២០៥០
ត្រូវបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័ត ដោយមានគោលដៅនិងទស្សនវិស័យ
គឺនគរបៃតង អារិយ្យធម៏និងទំនើប។

កសាងនគរហាណូយដ៏អារិយ្យធម៏ ទំនើប បៃតងនិងស្អាត - ảnh 2
លោក Nguyen The Thao ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយថ្លែងមតិនៅសិក្ខាសាលា


អំពីការងារបង្កើតគម្រោងផែនការណ៍ទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងសំណង់
លោក Nguyen Dinh Toan បានឲ្យដឹងថា នាយករដ្ឋមន្រ្តីបានមានសេចក្ដីសម្រេចចិត្ត
ដោយអនុម័តលើគម្រោងផែនការណ៍ តំបន់រដ្ឋធានីដែលរួមមានខែត្រទាំង៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ