កសាងនិងប្រតិបត្តិការបណ្តាញសកល​នៃទេពកោសល្យវ័យក្មេងវៀតណាម

(VOVWORLD) - នាថ្ងៃទី ១ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានចុះហត្ថលេខា លើសេចក្តីសម្រេចអនុម័តលើគម្រោង “ស្វែងយល់ បំពាក់បំប៉ន់ និងលើកកំពស់ទេពកោសល្យវ័យក្មេងវៀតណាម ដំណាក់កាល ២០២២ - ២០៣០”។
កសាងនិងប្រតិបត្តិការបណ្តាញសកល​នៃទេពកោសល្យវ័យក្មេងវៀតណាម - ảnh 1វេទិកាបញ្ញាវន្តវ័យក្មេងវៀតណាម (រូបថត៖ Nam Tran/tuoitre.vn)

គោលបំណងនៃគម្រោងនេះគឺសំដៅស្វែងរក បំពាក់បំប៉ន់ និងលើកកម្ពស់ទេពកោសល្យវ័យក្មេងរបស់វៀតណាម រួមចំណែកក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; បំផុសស្មារតីស្នេហាជាតិ សេចក្តីប្រាថ្នា លះបង់របស់យុវជនវៀតណាម; សម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសវៀតណាមប្រកបដោយការ រីកចម្រើន និងសុភមង្គល។ ដើម្បីដល់ឆ្នាំ ២០២៥ បង្កើតនិងដំណើរការបណ្តាញសកល ទេពកោសល្យវ័យក្មេងវៀតណាម និងឧទ្យានឌីជីថលជាតិនៃទេពកោសល្យវ័យក្មេង។ គោលដៅដល់ឆ្នាំ ២០៣០ បន្ទាប់ពីត្រូវបានរកឃើញ យ៉ាងហោចណាស់ ៦០% នៃទេពកោសល្យវ័យក្មេងនឹងត្រូវបានបំពាក់បំប៉ន់ ហើយចូលរួមក្នុងសកម្មភាពចែករំលែកចំណេះដឹង ជួយគាំទ្រសហគមន៍ និងចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ភារកិច្ច និងដំណោះស្រាយមួយចំនួននៃគម្រោងគឺស្វែងរក និងលើកតម្កើងទេពកោសល្យវ័យក្មេង តាមរយៈការរៀបចំកន្លែងលេងកម្សាន្តសម្រាប់ទេពកោសល្យក្នុងការសិក្សា និងក្នុងវិស័យនីមួយៗ ដើម្បីឱ្យយុវជនមានបរិយាកាសបញ្ចេញទេពកោសល្យរបស់ខ្លួន; រៀបចំការជួយឧបត្ថម្ភទេពកោសល្យវ័យក្មេងដែលមានស្ថានភាពលំបាក ឬនៅតំបន់ជនជាតិភាគតិច តំបន់ព្រែភ្នំ ព្រំដែន កោះសមុទ្រ ដើម្បីសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍទេពកោសល្យ; ស្រាវជ្រាវ និងលើកសំណើរដើម្បីសុក្រឹត្យគោលនយោបាយសម្រាប់ទេពកោសល្យវ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ