កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម

(VOVWORLD) - អញ្ជើញថ្លែងនៅសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ឲ្យ ដឹងថា ដើម្បីមានមូលដ្ឋានដាក់ជូនសន្និបាតមជ្ឈឹមលើកទី៦ពិនិត្យមើល ចេញផ្សាយ សេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនយិមវៀតណាម ដល់ឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥នោះ ការិយាល័យនយោបាយបានបង្កើតគណៈ កម្មការមជ្ឈឹមទទួលបន្ទុកការកសាងគម្រោង ដែលគ្រោងនឹងដាក់ជូនសន្និបាតមជ្ឈឹម លើកទី៦នៅខែតុលាឆ្នាំ២០២២។

កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម - ảnh 1ទិដ្ឋភាពនៅសម័យប្រជុំ។ (រូបថត៖ quochoi.vn)
នាព្រឹកថ្ងៃទី១៩ ខែតុលា សម័យប្រជុំលើកទី២គណៈកម្មការទទួលបន្ទុកការ កសាងប្រធានបទចំណុះគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥” បានប្រព្រឹត្តទៅនៅអគាររដ្ឋសភា។ អញ្ជើញថ្លែងនៅសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ឲ្យ ដឹងថា ដើម្បីមានមូលដ្ឋានដាក់ជូនសន្និបាតមជ្ឈឹមលើកទី៦ពិនិត្យមើល ចេញផ្សាយ សេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនយិមវៀតណាម ដល់ឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥នោះ ការិយាល័យនយោបាយបានបង្កើតគណៈ កម្មការមជ្ឈឹមទទួលបន្ទុកការកសាងគម្រោង ដែលគ្រោងនឹងដាក់ជូនសន្និបាតមជ្ឈឹម លើកទី៦នៅខែតុលាឆ្នាំ២០២២។ ក្នុងនោះ អង្គការបក្សផ្នែករដ្ឋសភា ត្រូវបានប្រគល់ ភារកិច្ចឲ្យទទួលបន្ទុកប្រធានបទចំនួន៤។  
នៅឯសម័យប្រជុំលើកទី២ សមាជិកនៃគណៈកម្មការដឹកនាំបានស្ដាប់លទ្ធផល ស្រាវជ្រាវក៏ដូចជាវឌ្ឍនភាពនៃប្រធានបទទាំង៤ខាងលើ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា នីតិរដ្ឋគឺជាតម្លៃរួមនៃមនុស្សលោក គំរូនីតិរដ្ឋ សង្គមនិយមវៀតណាមមានលក្ខណៈសកលនៃមនុស្សលោកផង ហើយមានលក្ខណៈ ពិសេសដោយឡែកតាមទិសដៅសង្គមនិយមផង។ ដូច្នេះ ប្រធានបទទាំងអស់ត្រូវតែ បង្ហាញលក្ខណៈពិសេសដោយឡែកនោះឲ្យបានច្បាស់លាស់ ព្រមទាំងច្បាមជាប់នូវ ទស្សនៈ គោលជំហរធំៗរបស់បក្ស រដ្ឋចំពោះវិស័យនេះផងដែរ។ ទន្ទឹមនឹងនោះ ប្រធានបទត្រូវតែច្បាមជាប់នូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ (២០២១- ២០៣០); ដំណាក់កាល ក្រោយឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥ ហើយជ្រួតជ្រាបតាមតម្រូវការការបញ្ជា ដឹកនាំរួមនៃកម្មវិធីនយោបាយរបស់បក្សនិងរដ្ឋធម្មនុញ្ញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ