កសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿនពោពេញទៅដោយអត្តសញ្ញាណជាតិ
(VOV)_នាព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងហូជីមិញ( ភាគខាងត្បូងវៀត
ណាម) សហភាពពលករទីក្រុងបានរៀបចំសន្និសីទបូកសរុប រយះពេល១៥ឆ្នាំ
អនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមបក្ស លើកទី ៥ នីតិកាលទី ៨ អំពី
ការកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាម ជឿនលឿន និងពោពេញទៅ
ដោយអត្ត សញ្ញាណជាតិ។ ក្នុងរយះពេល ១៥ឆ្នាំកន្លងទៅ បណ្ដាអង្គការសហជិព ទីក្រុង ជានិច្ចកាលយកចិត្តទុកដាក់ដល់ជីវភាពរស់នៅខាងស្មារតីសំរាប់ កម្មករ ភ្នាក់ងារពលករ …។ល។ លោក Le Hong Trieu នាយកវិមានវប្បធម៌ពលករទីក្រុង ហូជីមិញ ជាស្ថាប័ន១ក្នុងចំណោមស្ថាប័នដែលត្រូវបានស្ងើចសរសើរ អំពីស្នាដៃ
ឆ្នើម ក្នុង ការអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៥ នីតិកាលទី៨ បានអោយដឹងថា÷
“ ក្រោយរយះពេលជាង១៥ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្ត នៃសន្និបាតមជ្ឈឹម បក្ស លើកទី ៥នីតិកាលទី៨ វិមានវប្បធម៌ ពលករទីក្រុងហូជីមិញ ខំប្រឹងប្រែង កសាងបណ្ដាកម្មវិធីជាក់ស្ដែង ។ទន្ទឹមនឹងនោះ វិមានវប្បធម៌ ពលករ ក៏បានអនុវត្ត
បណ្ដា សកម្មភាពវប្បធម៌ និងអប់រំអំពីវប្បធម៌ សំរាប់កម្មករ ភ្នាក់ងារ…។ល៕”
|
កសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿន ពោពេញទៅដោយអត្តសញ្ញាណជាតិ( vinhcity.gov.vn ) |