កសាងនិងអភិវឌ្ឍន៍ទីក្រុង Buon Ma Thuot ឱ្យក្លាយជាប៉ូលកំណើននៃតំបន់ Tay Nguyen
(VOVWORLD) - ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត “សាកល្បងនូវយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុង Buon Ma Thuot ខេត្ត Dak Lak” សមាជិករដ្ឋសភា បានអះអាងថា នេះជាការងារចាំបាច់ដើម្បីកសាង និងអភិវឌ្ឍន៍ទីក្រុង Buon Ma Thuot ឱ្យក្លាយជាមជ្ឈមណ្ឌល ជាប៉ូលកំណើននៃតំបន់ Tay Nguyen។
លោក To Van Tam សមាជិករដ្ឋសភាខេត្ត Kon Tum អញ្ជើញលើកមតិ (រូបថត៖ quochoi.vn) |
បន្តកម្មវិធីនៃសម័យប្រជុំលើកទី៤ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាជិកសភាបានពិភាក្សានៅសាលប្រជុំអំពីសេចក្តីព្រាងសេចក្តីសម្រេចចំនួន២ ស្តីពី៖ “ការសាកល្បងនូវយន្តការនិងគោលនយោបាយជាក់ស្តែងមួយចំនួន សម្រាប់ការអភិវឌ្ឍទីក្រុង Buon Ma Thuot ខេត្ត Dak Lak និងសាកល្បងផ្តល់សិទ្ធិជ្រើសរើសស្លាកលេខរថយន្តតាមរយៈការដេញថ្លៃ”។
ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត “សាកល្បងនូវយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុង Buon Ma Thuot ខេត្ត Dak Lak” សមាជិករដ្ឋសភា បានអះអាងថា នេះជាការងារចាំបាច់ដើម្បីកសាង និងអភិវឌ្ឍន៍ទីក្រុង Buon Ma Thuot ឱ្យក្លាយជាមជ្ឈមណ្ឌល ជាប៉ូលកំណើននៃតំបន់ Tay Nguyen។ លោក To Van Tam សមាជិករដ្ឋសភាខេត្ត Kon Tum បានលើកមតិថា៖ “ខ្ញុំសូមស្នើរថា គួរតែមានយន្តការ និងគោលនយោបាយជាក់ស្តែងបន្ថែមទៀត ជាមួយ នឹងការលើកទឹកចិត្តខ្ពស់បំផុតលើការវិនិយោគ ពន្ធ ឥណទាន និងបច្ចេកវិទ្យា ដើម្បីឲ្យ Buon Ma Thuot អាចអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ សម្រាប់កែច្នៃផលិតផលព្រៃឈើ និងរោងចក្រឧស្សាហកម្ម បង្កើតខ្សែសង្វាក់តម្លៃ និង ម៉ាកផលិតផលប្រចាំតំបន់។ គោលនយោបាយលើការលើកទឹកចិត្ត ពន្ធលើប្រាក់ចំណូលសាជីវកម្មមិនត្រូវបានគ្របដណ្តប់ ការលើកទឹកចិត្តថ្មីសម្រាប់សហគ្រាសកែច្នៃកាហ្វេ”។
នារសៀលថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋសភាបានពិភាក្សាជាក្រុមលើគម្រោងច្បាប់តម្លៃ (វិសោធនកម្ម) និងគម្រោងច្បាប់ដេញថ្លៃ (ធ្វើវិសោធនកម្ម)៕