កសាងនិងអភិវឌ្ឍន៍ផ្នែកការទូតដ៏ទូលំទូលាយនិងទំនើប

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអះអាងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ វិស័យការទូតសម្រេចបានលទ្ធផលសំខាន់ៗនិងគ្រប់ជ្រុងជ្រោយ។ 
កសាងនិងអភិវឌ្ឍន៍ផ្នែកការទូតដ៏ទូលំទូលាយនិងទំនើប - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទការទូតលើកទី៣១ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានបើកសន្និសីទការទូតលើកទី ៣១ ដោយប្រធានបទ៖ “ការទូតវៀតណាមជាអ្នកត្រួសត្រាយ ទូលំទូលាយ ទំនើប សកម្មក្នុងការសម្របខ្លួន អនុវត្តន៍ដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣” តាមទម្រង់ផ្ទាល់មុខនិងតាមអ៊ីនធឺណែត។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទ។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអះអាងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ វិស័យការទូតសម្រេចបានលទ្ធផលសំខាន់ៗនិងគ្រប់ជ្រុងជ្រោយ។ នោះគឺការរក្សាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាព រួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី បន្តបើកទូលាយទំនាក់ទំនងជាមួយដៃគូជាច្រើន ជាពិសេសប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី តាមនោះ ឆ្លៀតយករាល់ប្រភពកម្លាំងពលំពីខាងក្រៅ សម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

កសាងនិងអភិវឌ្ឍន៍ផ្នែកការទូតដ៏ទូលំទូលាយនិងទំនើប - ảnh 2រដ្ឋមន្ត្រីការបរទេស Bui Thanh Son ថ្លែងមតិក្នុងពិធីបើកសន្និសីទ (រូបថត៖ VOV)

យោងតាមលោករដ្ឋមន្ត្រី Bui Thanh Son ភារកិច្ចសម្រាប់វិស័យកិច្ចការបរទេសជាទូទៅនិងផ្នែកការទូតនិយាយដោយឡែក ជាពិសេសក្នុងស្ថានភាពថ្មីគឺធ្ងន់ណាស់ ប៉ុន្តែក៏ពោរពេញទៅដោយភាពរុងរឿងខ្លាំងដែរ។ ផ្នែកការទូតត្រូវតែលើកកម្ពស់តួនាទីត្រួសត្រាយរបស់ខ្លួនក្នុងការបង្កើតនិងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ការពារមាតុភូមិ និងលើកកំពស់ឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិ កសាង និងអភិវឌ្ឍន៍ផ្នែកការទូតគ្រប់ជ្រុងជ្រោយនិងទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ