កសាងបណ្តាញផ្លូវគមនាគមន៍ដោយសមកាលកម្ម បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍

(VOVWORLD) - នាព្រឹកថ្ងៃទី៩ មិថុនា រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van The បានឆ្លើយសំណួរដេញដោលរបស់សមាជិករដ្ឋសភា។ 
កសាងបណ្តាញផ្លូវគមនាគមន៍ដោយសមកាលកម្ម បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ - ảnh 1 រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van The ឆ្លើយសំណួរដេញដោល។ (រូបថត៖ baochinhphu.vn)
ការឆ្លើយសំណួរដេញ ដោលរបស់លោករដ្ឋមន្ត្រី ផ្ដោតលើក្រុមខ្លឹមសារទី៤ ហើយក៏ជាក្រុមខ្លឹមសារចុងក្រោយនៃ សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ផងដែរ។
យោងតាមលោករដ្ឋមន្ត្រី ប្រព័ន្ធផ្លូវគមនាគមន៍ដឹកជញ្ជូនគឺជាសរសៃឈាមនៃ ខឿនសេដ្ឋកិច្ចនៅពេលគមនាគមន៍រីកចម្រើន គឺសេដ្ឋកិច្ចក៏រីកចម្រើនដែរ។ រហូតមក ដល់ពេលនេះ គម្រោងផ្លូវគមនាគមន៍សំខាន់ៗមួយចំនួនត្រូវបានដាក់ឲ្យប្រើប្រាស់ ហើយ នាំមកនូវប្រសិទ្ធភាព។ ក្នុងសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ រដ្ឋាភិបាល បានដាក់ជូនគម្រោងផ្លូវគមនាគមន៍សំខាន់ចំនួន៥ ដើម្បីពង្រីកលំហនគរ និងបង្កើតច្រក របៀងតភ្ជាប់តំបន់។ លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថែមទៀតថា រដ្ឋាភិបាលបានឆ្ពោះទៅ ដាក់ឲ្យដំណើរការប្រព័ន្ធផ្លូវល្បឿនលឿនដោយព្រមៗគ្នានៅទូទាំងប្រទេស ដើម្បី បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
“រដ្ឋាភិបាលបានដឹកនាំការកសាងគម្រោងអនុវត្តចម្ងាយ ៥ពាន់គីឡូម៉ែត្រ ដោយមានលក្ខណៈ វិនិច្ឆ័យមួយគឺធ្វើយ៉ាងណាធានាឲ្យមានតុល្យភាពនៃផ្លូវល្បឿនលឿនរវាងតំបន់នានា ជាពិសេសការទាញយកសក្តានុពល និងប្រៀបខ្លាំងនៃតំបន់។ ដូច្នេះហើយ ផ្លូវក្រវ៉ាត់លេខ៤ នៅទីក្រុងហាណូយ និងផ្លូវក្រវ៉ាត់លេខ៣ នៅទីក្រុងហូជីមិញ ត្រូវ បានចាត់ទុកថា ជាកន្លែងអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុងធំៗ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សំខាន់ៗ។ សម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long យើងខ្ញុំបានផ្ដល់ប្រឹក្សាដើម្បី សាងសង់ផ្លូវល្បឿនលឿន Chau Dau – Can Tho – Can De ដើម្បីតភ្ជាប់ និងធ្វើ ចរាចរណ៍អន្តរតំបន់ និងអន្តរជាតិ។ ហើយគម្រោងផ្លូវល្បឿនលឿន Bien Hoa - Vung Tau គឺជាគម្រោងដែលបង្កើតសន្ទុះអភិវឌ្ឍន៍សម្រាប់តំបន់ Nam Bo ខាងកើត។ នៅ តំបន់ Tay Nguyen វិញ យើងសាងសង់ផ្លូវល្បឿនលឿនពី Buon Ma Thuot ទៅ Khanh Hoa ដើម្បីភ្ជាប់តំបន់ Tay Nguyen ជាមួយសមុទ្រ”។ ក៏នៅក្នុងសម័យសួរដេញដោលនេះដែរ លោករដ្ឋមន្ត្រី Nguyen Van The បានស្រាយបំភ្លឺ ពីវឌ្ឍនភាពនៃគម្រោងផ្លូវគមនាគមន៍ ការបង្កើតមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ ដំណោះស្រាយជំនះការកែសម្រួលតម្លៃសម្ភារៈនៅសំណង់ថ្នាក់ ជាតិនានា ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ