កសាងបេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An គ្លាយ​ជាគំរូ“ទេសចរណ៍បៃតង“

(VOVWORLD) - ឆ្នាំទេសចរណ៍ជាតិ ២០២២ បានបើកនៅទីក្រុង Hoi An នៅចុងខែមីនា ខាងមុខនេះ ក្រោមប្រធានបទ "Quang Nam - គោលដៅទេសចរណ៍បៃតង"។ ទីក្រុងកំពុងអនុវត្តសកម្ម ភាពជាក់ស្តែងជាច្រើនដើម្បីបញ្ជាក់ថា នារយៈពេលខាងមុខ ទេសចរណ៍បៃតងគឺជាទិសដៅស្នូលនៃទេសចរណ៍ខេត្ត Quang Nam និយាយដោយឡែក និងទេសចរណ៍វៀតណាមនិយាយរួម ។
កសាងបេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An គ្លាយ​ជាគំរូ“ទេសចរណ៍បៃតង“ - ảnh 1 Hoi An ត្រូវបានវាយតម្លៃថា ជាទីក្រុងដែលស្និទ្ធស្នាលជាមួយបរិស្ថាន។ (រូបភាព៖ VOV)

បច្ចុប្បន្ន ទីក្រុង Hoi An មានគំរូទេសចរណ៍បៃតងចំនួន ៥ ដែលត្រូវបានបើកឲ្យដំណើរការសាកល្បងប្រកបដោយជោគជ័យ។ បច្ចុប្បន្ននេះ អាជីវកម្មជាង៦០ អង្គភាព បានចុះហត្ថលេខាលើការប្តេជ្ញាចិត្ត និយាយថា គ្មានទេ ចំពោះកាកសំណល់ប្លាស្ទិក កំណត់គោលដៅរហូតដល់ឆ្នាំ ២០២៥ មានអង្គភាពយ៉ាងហោចណាស់ចំនួន៧០-១០០ ទទួលបានវិញ្ញាបនប័ត្រទេសចរណ៍បៃតង។ នេះជាមូលដ្ឋានសម្រាប់ទីក្រុង Hoi An ឆាប់បានទទួលស្គាល់ជា"គោលដៅទេសចរណ៍បៃតង"។ រហូតមកដល់ពេលនេះ Hoi An បានបំពេញក្រុមលក្ខណៈវិនិច្ឆ័យទេសចរណ៍បៃតង ហើយរំពឹងថានឹងបានប្រកាសបន្ទាប់ពីពិធីបើកឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២២។ ដូច្នេះ ខេត្ត Quang Nam គឺជាមូលដ្ឋានដំបូងគេនៅវៀតណាម កសាងបានក្រុមលក្ខណៈវិនិច្ឆ័យទេសចរណ៍បៃតង បញ្ជាក់ពីការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងសហគមន៍ធុរកិច្ច ក្នុងពេលអនុវត្តគំរូទេសចរណ៍ប្រកបដោយនិរន្តរភាព និងស្និទ្ធស្នាលជាមួយបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ