កសាងប្រព័ន្ធតុលាការប្រកបដោយវិជ្ជាជីវៈ ទំនើប យុត្តិធម៌ ម៉ឺងម៉ាត់ និងសុចរិត

(VOVWORLD) -  នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់ប្រព័ន្ធតុលាកានៃគណៈកម្មាធិការមជ្ឈិម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំ។
កសាងប្រព័ន្ធតុលាការប្រកបដោយវិជ្ជាជីវៈ ទំនើប យុត្តិធម៌ ម៉ឺងម៉ាត់ និងសុចរិត - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសម័យប្រជុំ។ ( រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានកត់សម្គាល់ថា គោលដៅសំខាន់នៃកំណែទម្រង់ប្រព័ន្ធតុលាការឆ្នាំ ២០២៣ គឺជំនះការលំបាកនិងឧបសគ្គនានា   ដើម្បីលើកកំពស់ប្រសិទ្ធភាព  នៃកំណែទម្រង់ប្រព័ន្ធតុលាការ។ អនុវត្តន៍ដោយម្ចាស់ការការងារត្រួតពិនិត្យសិទ្ធិអំណច ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានក្នុងការស៊ើបអង្កេត ការកាត់ទោស ការកាត់ក្តី និងការប្រតិបត្តិសាលក្រម។ ខិតខំសម្រេចបានគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០៣០ គឺសម្រេចបានជាមូលដ្ឋានការកសាងប្រព័ន្ធតុលាការប្រកបដោយវិជ្ជាជីវៈ ទំនើប យុត្តិធម៌ ម៉ឺងម៉ាត់ សុចរិត  បម្រើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា កំណែទម្រង់ប្រព័ន្ធតុលាកាត្រូវតែអនុវត្តន៍យ៉ាងល្អប្រសើរនូវគោលនយោបាយរបស់បក្ស ស្តីពីការប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ