កសាងប្រព័ន្ធតំលៃមនុស្ស-តំលៃវប្បធម៌វៀតណាមក្នុងដំណាក់កាលថ្មី

(VOVworld) – “កំណត់ទិសដៅការកសាងប្រព័ន្ធតំលៃមនុស្ស តំលៃវប្បធម៌វៀត
ណាមក្នុងដំណាក់កាលថ្មី ជាប្រធានបទនៃសិក្ខាសាលាដែលបានរៀបចំឡើងនា
ថ្ងៃទី២៧ កុម្ភៈ នៅរដ្ឋធានីហាណូយ។
កសាងប្រព័ន្ធតំលៃមនុស្ស-តំលៃវប្បធម៌វៀតណាមក្នុងដំណាក់កាលថ្មី - ảnh 1
ទេសភាពនៃសិក្ខាសាលានេះ

ថ្លែងមតិនៅទីនេះ លោក Phung Huu Phu អនុប្រធានអចិន្ត្រៃក្រុមប្រឹក្សាទ្រឹស្ដីមជ្ឃឹម
វៀតណាម បានលើកច្បាស់ថា បក្សកុម្មុយនិស្តវៀតណាមក្នុងដំណើរការ កសាង ធ្វើសុក្រិតគោលមាគ៌ាបដិវត្តន៍ បានយល់ដ៏ជ្រាលជ្រៅនិង គ្រប់គ្រាន់អំពីតួនាទី
របស់វប្បធម៌និងមនុស្ស ជាពិសេសក្នុងដំណាក់កាលជំរុញខ្លាំង ការធ្វើឧស្សា
ហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិ។លោក Phung
Huu Phu បានសង្កត់ធ្ងន់ថា៖
“យើងត្រូវប្រមូលផ្ដុំបំភ្លឺប្រព័ន្ធតំលៃវប្បធម៌និងមនុស្សវៀតណាម ក្នុងដំណាក់
កាលជំរុញខ្លាំងការធ្វើឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិង សមាហរណ
កម្មអន្តរជាតិ។ធ្វើយ៉ាងម៉េចដើម្បីឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវអត្តសញ្ញាណ
ពិសេសដោយឡែក ពង្រីកឲ្យបានរាល់ប្រពៃណីដ៏ល្អប្រសើរដែលបានបង្កើត
តាំងពីរាប់ពាន់ ឆ្នាំមក និងទទួលយកបានតំលៃថ្មីរបស់មនុស្សជាតិ”។
ក៏នៅសិក្ខាសាលានេះដែរ អ្នកវិទ្យាសាស្ត្រទាំងអស់បានវាយតំលៃខ្ពស់ចំពោះ សេចក្ដីសំរេចចិត្តនានារបស់បក្សដែលជានិច្ចកាលសង្កត់ធ្ងន់ទៅលើសារ
សំខាន់ របស់វប្បធម៌និងមនុស្ស ក្នុងនោះកំណត់អត្តចរិតទាំង៧ដ៏ពិសេស
ដោយឡែករបស់មនុស្សវៀតណាមក្នុងដំណាក់កាលថ្មី រួមមាន៖ទឹកចិត្ត
ស្នេហាជាតិ ទឹកចិត្តតបស្នងគុណមេ ត្តាធម៌ សាមគ្គីភាព ភាពស្មោះត្រង់
ឧស្សាព្យាយាម និងច្នៃប្រឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ