កសាងផ្នែកការទូតស្ថាបនាបម្រើការអភិវឌ្ឍន៍ប្រទេសជាតិ
(VOVworld)-បន្តសន្នសីទការទូតលើកទី២៩ នាថ្ងៃទី២៩សីហា នាយករដ្ឋមន្ត្រីរដ្ឋា
ភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងផ្តល់អនុ
សាសន៍នៅក្នុងកិច្ច ប្រជុំដោយប្រធានបទ “លើកកំពស់ប្រសិទ្ធិភាពកិច្ចការការទូត
បម្រើការអភិវឌ្ឍន៍”។
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងផ្តល់អនុសាសន៍នៅក្នុងសន្នុិសីទ |
ថ្លែងមតិនៅសន្និសីទនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បន្ទាប់
ពីរយៈ ពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិដ៏ធំធេងជាច្រើន ធ្វើសមា
ហរណកម្មយ៉ាងស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចសកលលោក។ ប៉ុន្តែ លោក Nguyen
Xuan Phuc ក៏ បានលើកឡើងការសាកល្បងទាំងក្នុងកម្រិតជាតិផងនិងកម្រិតពិភព
លោកផងនាដំណាក់ កាលបច្ចុប្បន្ន។ប្រការគួរឲ្យកត់សម្គាល់គឺ គ្រោះអាសន្ននៃ
ជម្លោះអធិបតេយ្យភាពលើសមុទ្រ ខាងកើតនិងតំបន់សមុទ្រដទៃមួយចំនួនទៀត
និងអសិ្ថរភាពអំពីសេដ្ឋកិច្ច សន្តិសុខនយោបាយពិភពលោក កំពុងជះឥទ្ធិពលផ្ទាល់ទៅលើវៀតណាម។ ក្នុងបរិបទនោះ ផ្នែកការទូតត្រូវ ម្ចាស់ការបម្រើបុព្វហេតុឧស្សា
ហូបីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។ លោកមាន ប្រសាសន៍ថា៖
“ទីមួយ ត្រូវកំណត់ច្បាស់នូវការអាទិភាពយុទ្ធសាស្រ្តរបស់ប្រទេសជាតិនិង
កំណត់នូវ ការត្រិះរិះយុទ្ធសាស្ត្រសម្រាប់ផ្នែកការទូតក្នុងសម័យថ្មី។ ត្រូវកំណត់ឲ្យ
បាន មួយណាជាផល ប្រយោជន៍ស្នូលក្នុងកិច្ចការពារអធិបតេយ្យភាព ធានាសន្តិ
សុខ និងមួយណាជាការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ព្រមទាំងពង្រីកនូវឥទ្ធិពលរបស់វៀតណាមលើឆាកអន្តរជាតិ។ នោះក៏ជាការ អនុវត្តនូវសតិអារម្មណ៍របស់
លោកប្រធានហូជីមិញក្នុងវិស័យការទូត នោះគឺចេះបតបែនតាម កាលៈទេសៈ”៕