កសាងពាណិជ្ជសញ្ញាបង្គាវៀតណាម

(VOVWORLD) - វៀតណាមជាប្រទេសឈរលំដាប់ថ្នាក់ទី៣លើពិភពលោកក្នុងការនាំចេញ បង្គា ហើយឈរលំដាប់ទី១ក្នុងការផលិតបង្គានាគ។

វេទិកាបង្គាវៀតណាមដោយប្រធានបទ “កសាងពាណិជ្ជសញ្ញាបង្គាវៀត ណាម” ត្រូវបានអគ្គនាយកដ្ឋានជលផល សមាគមន៍របរនេសាទនិងគណៈកម្មា ធិការប្រជាជនខេត្ត Bac Lieu សហការគ្នារៀបចំឡើងនាថ្ងៃទី១៩ ខែមិថុនានៅ ទីក្រុង Bac Lieu។ វេទិកានេះផ្ដោតទៅលើការពិភាក្សា ចែករំលែកដំណោះ ស្រាយនានាដើម្បីកសាងពាណិជ្ជសញ្ញាបង្គាវៀតណាម ដើម្បីឆ្ពោះទៅគោលដៅ បង្កើនទំហំនាំចេញបង្គាឡើងដល់ទៅ១០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២៥។

        វៀតណាមជាប្រទេសឈរលំដាប់ថ្នាក់ទី៣លើពិភពលោកក្នុងការនាំចេញ បង្គា ហើយឈរលំដាប់ទី១ក្នុងការផលិតបង្គានាគ។ បង្គាក៏ជាមុខទំនិញដែល មានទំហំនាំចេញធំបំផុតក្នុងក្រុមមុខទំនិញជលផលរបស់វៀតណាមផងដែរ។ ផលិតផលជលផលរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន១៦៤លើពិភពលោក ដែលក្នុងនោះបង្គាជាផលិតផលមួយក្នុងចំណោមផលិតផលមុខ ព្រួញទាំង៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ