|
កសាងមណ្ឌលប៉ីអូហ្វែកោះ Vu Yen-Hai Phong មានតំលៃជិត១ពាន់លានដុល្លារអាមេរិក (VOV) |
Vovworld-នាថ្ងៃទី១២កក្កដានៅក្រុង Hai Phong បានប្រព្រឹត្តទៅពិធីបើក
ការដ្ឋានមណ្ឌលលេងកំសាន្តលំហែកាយផ្ទះនៅនិងមណ្ឌលសួនឧទ្យានប៉ីអូហ្វែរួម
មានផ្ទៃដីទាំងអស់នៃកោះ Vu Yen (Hai Phong)។ គំរោងការណ៍មណ្ឌលប៉ីអូហ្វែកោះ
Vu Yen មានផ្ទៃដីប្រមាណ៨៧២ហិតតាដោយមានកំរិតវិនិយោគសរុបគឺ១៩លាន
លានដុងស្មើរនឹង១ពាន់លានដុល្លារអាមេរិក។
ថ្លែងមតិនៅពិធីបើកការដ្ឋានឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានវាយតំលៃ
ខ្ពស់ការអនុវត្តគំរោងការណ៍ហេដ្ឋានរចនាសម្ព័ន្ធទាក់ទាញវិនិយោគរបស់ទីក្រុង
Hai Phong បំរើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកសាងទីក្រុងក្លាយទៅជានគរបៃតង-
ទំនើបសក្តិសមក្លាយទៅជាមជ្ឈមណ្ឌលនៃដំបន់ឆ្នេរសមុទ្រភាគខាងជើង៕