កសាងយុទ្ធសាស្ត្រនាំចេញអង្ករដំណាក់កាល២០១៦-២០២០

(VOVworld)-សំដៅដោះស្រាយការលំបាកសម្រាប់ការនាំចេញអង្ករនោះ ក្រសួង
ឧស្សាហ-ពាណិជ្ជកម្មវៀតណាមទើបនឹងកសាងពង្រាងសេចក្តីសម្រេចចិត្តអនុ
ម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារនាំចេញអង្កររបស់វៀតណាមដំណាក់កាល
២០១៦-២០២០ ទិសដៅដល់ ២០៣០ ដាក់ជូនទៅក្រសួងស្ថាប័នទាក់ទិននានា
 ដើម្បីយកមតិ។ ពង្រាងនេះបានលើក​ច្បាស់ថា គោលដៅក្នុងដំណាក់កាល២០១៦-
២០២០ គឺត្រូវរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញ អង្ករឡើងវិញ ដោយផ្លាស់ប្តូរតាមទិស
បង្កើនសមាមាត្រអង្ករមានគុណភាពខ្ពស់ មាន ពាណិជ្ជសញ្ញាជាតិ។​គោលដៅនៃ
ពង្រាងនេះគឺរក្សាស្ថិរភាពទីផ្សារអង្ករ ធានាឲ្យតម្លៃប្រាក់ នាំចេញអង្ករស្ថិតក្នុងកម្រិត
៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧និង ៣,៥ពាន់ លានដុល្លារក្នុងឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ