កសាងយុទ្ធសាស្ត្រវប្បធម៌បរទេសវៀតណាមដល់ឆ្នាំ២០២០ទស្សនះវិស័យដល់ឆ្នាំ២០៣០

កសាងយុទ្ធសាស្ត្រវប្បធម៌បរទេសវៀតណាមដល់ឆ្នាំ២០២០ទស្សនះវិស័យដល់ឆ្នាំ២០៣០ - ảnh 1
បរិយាកាសសិក្ខាសាលា(www.cpv.org.vn)

(VOV)_នាថ្ងៃទី១៣ សីហា នៅខេត្ត Ninh Binh (ភាគខាងជើង​វៀត​ណាម) ​ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានរួមសហការជា​មួយស្ថានទូត
ដាណឺ ម៉ាក់ប្រចាំនៅវៀតណាមរៀបចំសិក្ខាសាលា ស្ដីអំពី៖ ​បទពិសោធន៍អន្តរ
ជាតិ  អំពីការកសាងយុទ្ធសាស្ត្រវប្បធម៌បរទេសវៀតណាមដល់ឆ្នាំ ២០២០ និង ទស្សនះវិស័យដល់ឆ្នាំ ២០៣០។​សិក្ខាសាលាលើកនេះ​បានប្រមូលផ្តុំពិភាក្សាអំពី​ខ្លឹមសារស្នូលដូចជា៖ បើកទូលាយ ពង្រឹងនិងពង្រីក​ទំនាក់ទំនងជាមួយប្រទេស
នានា  លើទូទាំងពិភពលោក ផ្សព្វផ្សាយរូបភាព​ស្ដីពីទឹកដី និងមនុស្សវៀតណាម លើឆាកអន្តរជាតិ…។ល។ ថ្ឡែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា  និងទេសចរណ៍វៀតណាមលោក Ho Anh Tuan បានអះអាងថា៖ វប្បធម៌កំពុង ក្លាយទៅជាគ្រឹះដ្ឋានខាងស្មារតីដ៏​រឹងមាំ ​របស់សង្គម ជាកម្លាំងផ្ទៃក្នុងសំខាន់ដើម្បី  ធានាការអភិវឌ្ឍន៍ចីរភាព និងការពាររឹងមាំមាតុប្រទេស ដើម្បីគោលដៅប្រជា
ជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន ​ប្រជាធិបតី សមភាព អរិយធម៌។ ដូច្នេះ ការ
កសាង ខឿនវប្បធម៌ និងមនុស្ស​វៀតណាម ​អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ជា
ភារកិច្ចដ៏សែន​សំខាន់របស់រដ្ឋាភិបាលវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ