កសាងយន្តការលោតផ្លោះក្នុងការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ
(VOVWORLD) /  
|
សន្និសីទលាតត្រដាងភារកិច្ចរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញឆ្នាំ២០១៤-២០១៥ (VOV) |
Vovworld-ពិភាគ្សានៅសន្និសីទលាតត្រដាងភារកិច្ចរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញឆ្នាំ២០១៤-២០១៥ នាថ្ងៃទី១៨កុម្ភៈ ដោយនាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung ធ្វើជាអធិបតីភាព បណ្ដាដំណាងសុទ្ធតែសង្កត់ធ្ងន់ទៅ
លើខ្លឹមសារសំខាន់គឺរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្សាភ្ជាប់នឹងរូប
សណ្ឋានកំណើន រៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញមានគោល
ដៅដើម្បីអង្គភាពអាជីវកម្មធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពជាង។ លោក Tran
Bac Ha ប្រធានក្រុមប្រឹក្សាអភិបាលកិច្ចធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិង
អភិវឌ្ឍន៍វៀតណាមបានចាត់ទុកថា៖
“យើងខ្ញុំឯកភាពទាំងស្រុងក្នុងការដាក់តំលៃសិទ្ធិប្រើប្រាស់ដីធ្លីចូលជាតំលៃ
អង្គភាពអាជីវកម្មប៉ុន្តែការគិតគូរត្រូវធ្វើយ៉ាងម៉េច? តាមក្របខ័ណ្ឌតំលៃរដ្ឋតាម
សក្ដានុភាពភាពពាណិជ្ជកម្មរឺយ៉ាងម៉េច។ ប្រការនេះនៅមានការជំពាក់ជំពិនក្នុងការ
ណែនាំអនុវត្ត។ បញ្ហាមួយទៀតរារាំងពីសំណូមពរធានានិងអភិវឌ្ឍន៍ទុនខណៈដែល
ទីផ្សារហ៊ុនមិនមានភាពងាយស្រួលនោះ យើងខ្ញុំមិនហ៊ានដកទុនក្រោមតំលៃ។ នេះ
ជាការគិតគូររួមរបស់សម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុនរដ្ឋនានា។”
រីឯរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Dinh La Thang ថា ភាគហ៊ុនូបនីយកម្មជាផ្លូវតែមួយគត់ដើម្បីផ្លាស់ប្តីរថ្មីអភិបាលកិច្ចអង្គភាពអាជីវកម្ម លើកកំពស់ប្រសិទ្ធភាពផលិតកម្មអាជីវកម្មហើយអះអាងនឹងអនុវត្តយ៉ាងដាច់ខាតសកម្មភាពរៀបចំរចនាសម្ព័ន្ធឡើងវិញភាគហ៊ុនូបនីយកម្មអង្គភាពអាជីវកម្មផ្នែកគមនាគមន៍ដឹក
ជញ្ជូន៕
-VOVWORLD