កសាងរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមដោយប្រជាជន ដើម្បីប្រជាជន
(VOVWORLD) - អញ្ជើញចូលរួមកិច្ចប្រជុំមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh អនុប្រធានគណៈកម្មាធិការដឹកនាំ; ប្រធានរដ្ឋសភា លោក Vuong Dinh Hue អនុប្រធានគណៈកម្មាធិការដឹកនាំ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ Thong Nhat/TTXVN) |
នារសៀលថ្ងៃទី ១៨ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំរៀបចំគម្រោងយុទ្ធសាស្ត្រកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥” បានអញ្ជើញដឹកនាំសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំ។ អញ្ជើញចូលរួមកិច្ចប្រជុំមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh អនុប្រធានគណៈកម្មាធិការដឹកនាំ; ប្រធានរដ្ឋសភា លោក Vuong Dinh Hue អនុប្រធានគណៈកម្មាធិការដឹកនាំ។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូន។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Thong Nhat/TTXVN) |
“ស្ថាប័នជាច្រើនដូចជា រដ្ឋសភា តុលាការប្រជាជនកំពូល អយ្យការប្រជាជនកំពូល ក្រសួងនគរបាល បណ្ឌិត្យសភានយោបាយជាតិហូជីមិញ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ក្រសួងយុត្តិធម៌ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម...បានរៀបចំដោយផ្ទាល់នូវសិក្ខាសាលានិងជំនួបពិភាក្សាជាច្រើន ដើម្បីស្តាប់យោបល់របស់ថ្នាក់ដឹកនាំស្ថាប័ននិងអ្នកជំនាញលើប្រធានបទព្រាង។ សមាជិកជាច្រើននៃគណៈកម្មាធិការដឹកនាំបានចំណាយពេលផ្តល់យោបល់ជា លើប្រធានបទ ដើម្បីទទួលបានផលិតផលដែលមានគុណភាពល្អ។ ជាពិសេសក្រុមវិចារណកថា និងអ្នកវិទ្យាសាស្ត្រដែលបានជ្រើសរើស បានធ្វើការយ៉ាងសកម្ម មានការទទួលខុសត្រូវ ជាមួយនឹងវិធីសាស្រ្តការងារបែបវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ បើកចំហ និងផ្លាស់ប្តូរបែបវិទ្យាសាស្ត្រ។ តាមនោះ ក្រុមចងក្រង មានសេចក្តីព្រាងគម្រោងដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំនៅថ្ងៃនេះ”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យសមាជិកនៃគណៈកម្មាធិការដឹកនាំធ្វើការផ្តល់មតិលើខ្លឹមសារមួយចំនួន រួមទាំងលទ្ធផលសម្រេចបាន កំហិត ចំណុចខ្វះខាត មូលហេតុ និងការព្យាករណ៍នៃស្ថានភាព សំដៅកសាងរដ្ឋនីតិរដ្ឋសង្គមនិយមរបស់វៀតណាមដោយសារប្រជាជនដើម្បីប្រជាជន។ គម្រោងនេះនឹងត្រូវដាក់ជូនការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈឹមនាពេលខាងមុខ៕