កសាងរដ្ឋាភិបាលឌីជីថល គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ជួរមុខ
(VOVWORLD) - នារសៀលថ្ងៃទី ៣០ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មាធិការ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh |
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលតែងតែកំណត់ការកសាងរដ្ឋាភិបាលឌីជីថល គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ជួរមុខ។ នេះក៏ជានិន្នាការដ៏ត្រឹមត្រូវ ពោលគឺមិនត្រឹមតែលើកកម្ពស់លក្ខណៈសាធារណៈ តម្លាភាពរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងជុញថយអំពើពុកលួយ និងការខ្ជះខ្ជាយទៀតផង ព្រមទាំង រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកែលម្អបរិយាកាសអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែង។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ យុទ្ធសាស្រ្តអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល និងសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលបានដាក់ចេញបទដ្ឋានចំនួន ៥៣ដល់ឆ្នាំ ២០២៥។ ក្នុងឆ្នាំ ២០២២ មានបទដ្ឋានចំនួន ១៨ ស្ដីពីការផ្ដល់អាទិភាពលើប្រភពធនធានអភិវឌ្ឍន៍ ក្នុងនោះមានការអនុវត្តអត្តសញ្ញាណឌីជីថលលើប្រជាជនទាំងមូល; អនុវត្តន៍សុវត្ថិភាពព័ត៌មានបណ្តាញអ៊ីនធឺណែតដល់ប្រជាជនទាំងមូល និងការអនុវត្តឯកសារសុខភាពអេឡិចត្រូនិកដល់ប្រជាជនទាំងមូលជាដើម៕