កសាងរដ្ឋាភិបាលអេឡិកត្រូនិកតភ្ជាប់ជាមួយកំណែទម្រង់បែបបទរដ្ឋបាល
(VOVWORLD) - នារសៀលថ្ងៃទី៣០ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់បែបបទរដ្ឋបាល នៃរដ្ឋាភិបាល បានអញ្ជើញជាអធិបតី សន្និសីទ Online បូកសរុបលើកដំបូង
កសាងរដ្ឋាភិបាលអេឡិកត្រូនិកតភ្ជាប់ជាមួយកំណែទម្រង់បែបបទរដ្ឋបាល |
នារសៀលថ្ងៃទី៣០ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់បែបបទរដ្ឋបាល នៃរដ្ឋាភិបាល បានអញ្ជើញជាអធិបតី សន្និសីទ Online បូកសរុបលើកដំបូង ការងារកំណែទម្រង់បែបបទរដ្ឋបាល ៦ខែដើមឆ្នាំ២០១៧ និងប្រកាសសន្ទស្សន៍កំណែទម្រង់បែបបទរដ្ឋបាល ឆ្នាំ ២០១៦ របស់បណ្ដាក្រសួង ស្ថាប័ន គណៈកម្មាធិការប្រជាជនខេត្តនិងទីក្រុង។ នៅទីនេះ លោក Truong Hoa Binh បានលើកច្បាស់ថា៖ ចាប់ពីឥឡូវនេះដល់បំណាច់ឆ្នាំ២០១៧ គ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវបន្តលើកកំពស់ការទទួលខុសត្រូវរបស់អ្នកប្រមុខ ក្នុងកិច្ចការអនុវត្តភារកិច្ច ធានាការឯកភាព រក្សានិងបន្តកែទម្រង់បែបបទរដ្ឋបាល ។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើថាកសាងរដ្ឋាភិបាល អេឡិក ត្រូនិក តភ្ជាប់ជាមួយកំណែទម្រង់បែបបទរដ្ឋបាលផងដែរ៕