កសាងរដ្ឋាភិបាលអេឡិចត្រូនិកដើម្បីធ្វើកំណែទម្រង់រដ្ឋបាលសម្រាប់ប្រជាជននិងសហគ្រាស

(VOVWORLD) -  នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា សម័យប្រជុំលើក ទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបន្តសម័យសួរ ដេញដោល ចំពោះរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគម ន៍លោក Nguyen Manh Hung អំពីក្រុមបញ្ហាលើវិស័យសារព័ត៌មាននិងផ្សព្វផ្សាយ។

កសាងរដ្ឋាភិបាលអេឡិចត្រូនិកដើម្បីធ្វើកំណែទម្រង់រដ្ឋបាលសម្រាប់ប្រជាជននិងសហគ្រាស - ảnh 1រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Nguyen Manh Hung អញ្ជើញឆ្លើយសំណួរសួរដេញដោលរបស់សមាជិកសភា 

ពាក់ព័ន្ធនឹងក្រុមបញ្ហាអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងកសាងរដ្ឋាភិបាលអេឡិចត្រូ និក រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Nguyen Manh Hung បានមានប្រសាសន៍ថា៖ “ក្នុងឆ្នាំកន្លងទៅ ផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ វៀតណាម បានរីកចម្រើគួរអោយកត់សម្គាល់ ដោយចំណាត់ថ្នាក់ប្រៃសណីយ៍បាន កើនឡើង ៥ កាំ ពោលគឺ  ពី ៥០ ដល់ ៤៥ ក្នុងចំណោម ១៧២ ប្រទេស។ សន្ទស្សន៍នៃកម្មវិធីទូរគមនាគមន៍និងព័ត៌មានវិទ្យាបានកើនឡើងពី ៩៥ ដល់ ៤១ ក្នុងចំណោម ១៤១ ប្រទេស។ ទន្ទឹមជាមួយគ្នានោះ ចំណាត់ថ្នាក់សុវត្ថិភាពតាមអ៊ីនធឺណិតបាន កើនឡើងពី ១០០ ដល់ ៥០ ក្នុងចំណោម ១៩៤ ប្រទេសផងដែរ”។

ធ្វើការឆ្លើយតបទៅនឹងសមាជិកសភា លើការងារកសាងរដ្ឋាភិបាលអេឡិចត្រូនិកនិងរដ្ឋអំណាចអេឡិចត្រូនិក លោក Nguyen Manh Hung បានមានប្រសាសន៍ថា៖ “ យោងតាមការវាយតម្លៃលើរដ្ឋាភិបាលអេឡិចត្រូនិករបស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០១៨ វៀតណាមបានឈរនៅលំដាប់ទី ៨៨ លើ ១៩៣ ប្រទេសដោយជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសអាស៊ានទាំង១១ ។

“គោលដៅរបស់រដ្ឋាភិបាលអេឡិចត្រូនិក ដោយផ្តោតលើការផ្តល់សេវាសាធារណៈតាម អ៊ិនធឺណិត។ គោលដៅគឺដល់ឆ្នាំ ២០២០ ត្រូវឈានដល់ ៣០% នៃសេវាសាធារណៈតាម អ៊ិនធឺណិត។ បច្ចុប្បន្នវៀតណាមទើបសម្រេចបានតែ ប្រមាណ ១០% ប៉ុណ្ណោះ…។ បច្ចុប្បន្នក្រសួងព័ត៌មាននិងទូរគមនាគមន៍ កំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួង សាខានិងមូលដ្ឋានដើម្បីដោះស្រាយការលំបាកនិងពន្លឿនការងារនេះ។ ទាក់ទងនឹងការចែករំលែកទិន្នន័យ យើងបានបង្កើតសេវាកម្មសាធារណៈតាមអ៊ិនធឺណិត អស់ រយៈពេលជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះយើងកំពុងដោះស្រាយបញ្ហានៃការតភ្ជាប់មូលដ្ឋានជាមួយក្រសួង ស្ថាប័នមជ្ឈឹម ដើម្បីចែករំលែកទិន្នន័យ”។ នេះបើ យោងតាមប្រសាសន៍របស់លោក Nguyen Manh Hung។

នៅក្នុងវគ្គសួរដេញដោល រដ្ឋមន្ត្រី លោក Nguyen Manh Hung បានឆ្លើយសំណួរអំពីការគ្រប់គ្រងគេហទំព័រ បណ្តាញសង្គម ការគ្រប់គ្រងសារព័ត៌មាន ការគ្រប់គ្រងអាជ្ញាប័ណ្ណក្នុងវិស័យសារព័ត៌មាន វិទ្យុនិងទូរទស្សន៍ រួមទាំងការ ផ្តល់និងដកហូតកាតអ្នកកាសែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ