កសាងរបាយការណ៍ទទួលយក បកស្រាយបំភ្លឺនូវមតិយោបល់ពាក់ព័ន្ធដល់សេចក្ដីសម្រេចចិត្តស្ដីពីសេដ្ឋកិច្ចសង្គម
(VOVWORLD) - នៅរសៀលថ្ងៃទី២៥ ខែតុលា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនានា អំពីការងារបម្រើសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ ក្នុងសប្ដាហ៍ប្រជុំកន្លងទៅ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ដឹកនាំជំនួបធ្វើការ។ (រូបថត៖ VOV) |
ថ្លែងនៅជំនួបធ្វើការ លោកប្រធានរដ្ឋសភា Vuong Dinh Hue ឲ្យដឹងថា ក្នុង ប៉ុន្មានថ្ងៃកន្លងទៅ រដ្ឋសភាបានសម្រេចរួចរាល់នូវកម្មវិធីដែលបានដាក់ចេញ; គុណ ភាពនៃសំណុំឯកសារ កម្មវិធី របាយការណ៍ត្រួតពិនិត្យ ត្រូវបានវាយតម្លៃខ្ពស់; ការ ប្រតិបត្តិរបស់អធិបតីកិច្ចប្រជុំ ត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមគោលការណ៍ មាន លក្ខណៈវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ និងសង្ខេប។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ រដ្ឋសភានឹងពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ ចំនួន៥និងគម្រោងការណ៍ចំនួន២ដ៏សំខាន់ នោះគឺការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋ កិច្ចឡើងវិញ និងផែនការមេអំពីការប្រើប្រាស់ដីធ្លីជាតិដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ និងផែនការប្រើប្រាស់ដីធ្លីរយៈពេល៥ឆ្នាំ (២០២១-២០២៥)។ នេះជាបញ្ហាដែលជះឥទ្ធិពលលើការអភិវឌ្ឍរបស់ប្រទេសជាតិក៏ដូចជា របររកស៊ីរបស់ ប្រជាជន ហេតុដូច្នេះ ស្ថាប័ននានាក្រោមឱវាទរដ្ឋសភា ចាំបាច់ត្រូវស្រាវជ្រាវ ពិភាក្សា យ៉ាងហ្មត់ចត់ ព្រមទាំងយកមតិយោបល់របស់សមាជិកសមាជិការដ្ឋសភាផងដែរ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖
“ចាប់ផ្ដើមកសាងរបាយការណ៍ទទួលយក បកស្រាយបំភ្លឺមតិយោបល់ក្នុងពេល ឆាប់ៗ កុំរង់ចាំដល់ពេលបញ្ចប់សម័យប្រជុំឡើយ។ កសាងដល់ទីណា ធ្វើរបាយ ការណ៍បកស្រាយបំភ្លឺដល់ទីនោះ។ ត្រូវតែពង្រាងភ្លាមសេចក្ដីសម្រេចចិត្ត ជាពិសេស គឺសេចក្ដីសម្រេចចិត្តអំពីសេដ្ឋកិច្ច សង្គម និងសេចក្ដីសម្រេចចិត្តរួមនៃសម័យប្រជុំ។ សេចក្ដីសម្រេចចិត្តសេដ្ឋកិច្ចសង្គម រួមមានរបាយការណ៍ទាំង៥របស់រដ្ឋាភិបាលនិង ស្ថាប័នពាក់ព័ន្ធនានាដល់ការងារក្នុងឆ្នាំ របស់អយ្យការប្រជាជនកំពូល តុលាការ ប្រជាជនកំពូល ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការងារប្រតិបត្តិសាលក្រម ស៊ើបអង្កើត ប្រយុទ្ធប្រឆាំងនឹងបទល្មើស”។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានបញ្ជាឲ្យស្ថាប័ននានារបស់ រដ្ឋសភាធ្វើការបូកសរុបបញ្ហាពាក់ព័ន្ធដល់ការសួរដេញដោលនិងឆ្លើយសំណួរដេញ ដោល ក៏ដូចជាត្រៀមរៀបចំខ្លឹមសារសម្រាប់សម័យប្រជុំវិសាមញ្ញនាចុងឆ្នាំផងដែរ៕