កសាងវិទ្យុសម្លេងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយពហុមធ្យោបាយ

កសាងវិទ្យុសម្លេងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយពហុមធ្យោបាយ - ảnh 1
លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម

          (VOV)_ ​ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅខេត្ត Dak Lak នាព្រឹក​ថ្ងៃទី ២៤មេសា លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម បាន​អញ្ជើញ
ចូលរួមពិធីប្រគល់ជូនផ្ទះមេត្តាធម៌ចំនួន៥ខ្នង់ចំពោះជនរួមជាតិជាជន​ជាតិភាគតិច
នៅក្នុងតំបន់។

          មុននោះ នារសៀលថ្ងៃទី២៣មេសា អគ្គនាយកវិទ្យុសម្លេងវៀតណាម
 ( VOV​​) លោក Nguyen The Ky បានអញ្ជើញទៅទស្សនាស្ថានីយ៍ផ្សាយសម្លេង
នៅ​ទីក្រុង Buon Ma Thuot ខេត្ត Dak Lak និងការិយាល័យដំណាង VOV ប្រចាំ
នៅ​តំបន់​ Tay Nguyen។ ថ្លែងមតិនៅទីនេះ លោក Nguyen The Ky បានអោយ​ដឹងថា៖

          “ យើងត្រូវកំណត់យុទ្ធសាស្ត្រកសាង VOV ដោយមានមធ្យោបាយផ្សព្វ​
ផ្សាយពហុបែប មានផ្សាយសម្លេង ​ផ្សាយទូរទស្សន៍ ការសែតបោះពុម្ភជា​ក្រដាស ​
កាសែតអេឡិកត្រូនិក។ ប្រភេទនិមួយៗនេះត្រូវអភិវឌ្ឍន៍ខ្លាំងផង ​និងត្រូវរួម
សហការជាមួយគ្នាផង ដើម្បីជំរុញពាណិជ្ជសញ្ញា VOV អភិវឌ្ឍន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ