កសាងវិស័យអាទិភាពក្នុងយុទ្ធសាស្ត្រនាំចេញ
(VOVWORLD) - អ្នកជំនាញអន្តរជាតិរបស់ ITC បានបង្ហាញការវាយតម្លៃ ចំពោះស្ថានភាពនាំចេញរបស់វៀតណាម វិភាគពីសក្តានុពលនាំចេញដែលមិនទាន់ត្រូវ បានអនុវត្តន៍ ក៏ដូចជាលើកសំណើលើឧស្សាហកម្មចំនួន ៥ រួមមាន ចំណីអាហារ វាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម និងទំនិញបរិស្ថាន។
សិក្ខាសាលា “ការពិគ្រោះយោបល់អំពីផ្នែកនិងវិស័យអាទិភាពក្នុងកសាងយុទ្ធសាស្ត្រនាំចេញជាតិ" តាមទម្រង់អនឡាញ។ (រូបថត៖ nhandan.vn) |
ក្នុងក្របខ័ណ្ឌនៃគម្រោងគោលនយោបាយពាណិជ្ជកម្មនិងពន្លឿនការនាំចេញរបស់វៀតណាម ដែលឧបត្ថម្ភដោយរដ្ឋាភិបាលស្វីស (SwissTrade) នាថ្ងៃទី ១៦ មិនា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយមជ្ឈមណ្ឌលពាណិជ្ជ កម្មអន្តរជាតិ (ITC) បានរៀបចំសិក្ខាសាលា “ការពិគ្រោះយោបល់អំពីផ្នែកនិងវិស័យ អាទិភាពក្នុងកសាងយុទ្ធសាស្ត្រនាំចេញជាតិ" តាមទម្រង់ អនឡាញ។
នៅសិក្ខាសាលានេះ អ្នកជំនាញអន្តរជាតិរបស់ ITC បានបង្ហាញការវាយតម្លៃ ចំពោះស្ថានភាពនាំចេញរបស់វៀតណាម វិភាគពីសក្តានុពលនាំចេញដែលមិនទាន់ត្រូវ បានអនុវត្តន៍ ក៏ដូចជាលើកសំណើលើឧស្សាហកម្មចំនួន ៥ រួមមាន ចំណីអាហារ វាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម និងទំនិញបរិស្ថាន។ ទន្ទឹមនឹងនោះ គឺវិស័យចំនួន ៥ ដូចជា ការផ្លាស់ប្ដូរឌីជីថល ការសម្រួលពាណិជ្ជ កម្ម ការអភិវឌ្ឍប្រកបដោយចីរភាព វិញ្ញាបនប័ត្រ និងស្តង់ដារគុណភាព ដែលវៀត ណាមគួរតែផ្តល់អាទិភាពដល់ការអភិវឌ្ឍក្នុងដំណាក់កាលបន្ទាប់ក្នុងការកសាងយុទ្ធសាស្ត្រនាំចេញជាតិ៕