កសាងស្ថាប័នជំនាញឯករាជ្យដោះស្រាយបទល្មើសពុករលួយ
VOV-នារសៀលថ្ងៃទី៤កញ្ញា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំពេញអង្គរលើកទី៩ គណៈកម្មាធិការយុត្តិធម៍របស់រដ្ឋសភាវៀតណាមបានពិនិត្យមើលពង្រាង
របាយការណ៍របស់ក្រុមឃ្លាំមើលចំណុះគណៈកម្មាធិការអំពីការ
ប្រតិបត្តិច្បាប់ក្នុងការដោះស្រាយបទល្មើសពករលួយនិងដំណែង។
គោលដៅរបស់គណៈប្រតិភូឃ្លាំមើលគឺសំដៅវាយតុះលៃស្ថានភាព
ពុករលួយ ការងាររកឃើញនិងចំណាត់បទល្មើសពុករលួយដំណែង
ជាដើម។ ក្នុងរបាយការណ៍នៅសម័យប្រជុំ អនុប្រធានមហាអយ្យការ
អមតុលាការប្រជាជនកំពូលវៀតណាមលោក Nguyen Hai Phong បានស្នើរថាត្រូវស្រាវជ្រាវបង្កើតស្ថាប័នជំនាញអនុវត្តភារកិច្ចនេះ។ ដំណាងជាច្រើនក៏បានស្នើរបង្កើតស្ថាប័នជំនាញឯករាជ្យមួយអំពីការ
សើបអង្កេតដោះស្រាយបទល្មើសពុករលួយនិងដំណែងផងដែរ៕