កសាងស្ថាប័នរដ្ឋបាល-សេដ្ឋកិច្ចពិសេសដើម្បីប្រកួតប្រជែងជាមួយតំបន់ពិសេសនានាលើពិភពលោក

(VOVWORLD) -ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧និងទី២៨កញ្ញា នៅទីក្រុង Nha Trang គណៈកម្មាធិការច្បាប់រដ្ឋសភាវៀតណាមបានដំណើការកិច្ចប្រជុំពេញអង្គ លើកទី៨ បន្តផ្តល់មតិ កែសម្រួល បង្កើតមូលដ្ឋានកសាងរបាយការណ៍ត្រួតពិនិត្យជាផ្លូវការ 
កសាងស្ថាប័នរដ្ឋបាល-សេដ្ឋកិច្ចពិសេសដើម្បីប្រកួតប្រជែងជាមួយតំបន់ពិសេសនានាលើពិភពលោក  - ảnh 1

កសាងស្ថាប័នរដ្ឋបាល-សេដ្ឋកិច្ចពិសេសដើម្បីប្រកួតប្រជែងជាមួយតំបន់ពិសេសនានាលើពិភពលោកដើម្បីទាក់ទាញទុនវិនិយោគ

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧និងទី២៨កញ្ញា នៅទីក្រុង Nha Trang គណៈកម្មាធិការច្បាប់រដ្ឋសភាវៀតណាមបានដំណើការកិច្ចប្រជុំពេញអង្គ លើកទី៨ បន្តផ្តល់មតិ កែសម្រួល បង្កើតមូលដ្ឋានកសាងរបាយការណ៍ត្រួតពិនិត្យជាផ្លូវការ ស្ដីអំពីគំរោងច្បាប់ស្ថាប័នរដ្ឋបាល-សេដ្ឋកិច្ចពិសេស។ គំរោងច្បាប់នេះជាមូលដ្ឋានគតិយុត្តិ  សំរាប់ ការកសាងនិងអភិវឌ្ឍន៍ស្ថាប័នរដ្ឋបាល សេដ្ឋកិច្ចពិសេស រួមមាន៖Van Don ( ខេត្ត Quang Ninh) Bac Van Phong ( ខេត្ត Khanh Hoa) Phu Quoc ( ខេត្ត Kien Giang)។ ក្នុងនោះ ទស្សនះនៃគំរោងច្បាប់នេះគឺកសាងយន្តការ គោលនយោបាយលោតផ្លោះ ពិសេសលើគ្រប់វិស័យសេដ្ឋកិច្ច សង្គមកិច្ច រដ្ឋបាលនិងយុត្តិធម៌ សមស្របជាមួយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអង្គការអន្តរជាតិនានា ដែលវៀតណាមជាសមាជិក និងមានការប្រកួតប្រជែងជាមួយអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ