កសាងស្ពាន Cua Hoi តភ្ជាប់ខេត្តទាំង២ Nghe An – Ha Tinh
(VOVworld) - នាព្រឹកថ្ងៃទី២៦ មិថុនា នៅទីរួមខេត្ត Cua Lo ខេត្ត Nghe An ភាគ
កណ្ដាលវៀតណាមបានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់ស្ពាន Cua Hoi ដែល
ឆ្លងទន្លេ Lam តភ្ជាប់ខេត្តទាំងពីរ Nghe An និង Ha Tinh។ឧបនាយករដ្ឋ មន្រ្តីវៀត
ណាមលោក Vuong Dinh Hue និងអតីតប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បានអញ្ជើញចូលរួមពិធីនេះ។សំណង់ស្ពាន Cua Hoi មានប្រភពទុនវិនិ
យោគសរុបជាង១លានលានដុង (ស្មើរនឹងជិត៥០លានដុល្លាអាមេ រិក)។នៅពេល
សំណង់នេះត្រូវបានដាក់ឲ្យដំណើរការនឹងបើកចេញយថាទស្សន៍ថ្មីជាច្រើន បង្ក
ភាពងាយស្រួលសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមចំណែក អភិវឌ្ឍន៍ទេស
ចរណ៍ ពង្រឹងសន្តិសុខការពារជាតិនៃខេត្តទាំងពីរនិងតំបន់ភាគ កណ្ដាលខាងជើង៕