កសាងសមាគមកសិករវៀតណាម និងវណ្ណៈកសិករវៀតណាមក្នុងដំណាក់កាលពន្លឿនឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ឧសភា នៅទីក្រុង Son La, មជ្ឈិមសម្ព័ន្ធកសិករវៀតណាមបានសហការជាមួយខេត្ត Son La រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ “កសាងសមាគមកសិករវៀតណាម និងវណ្ណៈកសិករវៀតណាមក្នុងដំណាក់កាលពន្លឿនឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

កសាងសមាគមកសិករវៀតណាម និងវណ្ណៈកសិករវៀតណាមក្នុងដំណាក់កាលពន្លឿនឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម - ảnh 1ប្រធានមជ្ឈិមសមាគមកសិករវៀតណាម លោក Luong Quoc Doan (កណ្ដាល); អនុប្រធានមជ្ឈិមសមាគមកសិករវៀតណាម  លោក Pham Tien Nam (ឆ្វេង); អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La លោក Nguyen Thanh Cong (ស្តាំ) ធ្វើជាប្រធានសិក្ខាសាលា (រូបថត៖ Sung Thien Long/ danviet.vn)

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Luong Quoc Doan ប្រធានសមាគមកសិករវៀតណាមបានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជាឱកាសសម្រាប់ខេត្ត ក្រុងទូទាំងប្រទេសបានយល់ដឹងកាន់តែច្បាស់អំពីគោលជំហរ តួនាទី ភារកិច្ចរបស់កសិករវៀតណាមនិងការរួមវិភាគទានដ៏ធំធេងរបស់សមាគម ក៏ដូចជាវណ្ណៈកសិករវៀតណាមក្នុងដំណាក់កាលពន្លឿនឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ លោកបានចែករំលែកបទពិសោធន៍ល្អៗ វិធីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព កំណត់ពីការលំបាក បញ្ហា និងបទពិសោធន៍ក្នុងការរៀបចំ និងអនុវត្តន៍ការងាររបស់សមាគមកសិករមូលដ្ឋាន។

កសាងសមាគមកសិករវៀតណាម និងវណ្ណៈកសិករវៀតណាមក្នុងដំណាក់កាលពន្លឿនឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម - ảnh 2អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La លោក Nguyen Thanh Cong ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖ Sung Thien Long/ danviet.vn)

លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានសង្កត់ធ្ងន់ថា៖ “នៅក្នុងអំឡុងពេលធ្វើការផ្លាស់ប្តូរថ្មី និងសមាហរណកម្មសេដ្ឋកិច្ច កសិករត្រូវតែជាម្ចាស់កម្មវត្ថុនៃមធ្យោបាយផលិតដោយខ្លួនឯង ដោយស្គាល់ពីរបៀបលើកកម្ពស់តម្លៃរបស់សម្ភារៈផលិតកម្ម។ ត្រូវកសាងថ្នាក់កសិករដែលយល់ពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាខ្ពស់។ ខេត្ត Son La បានសាកល្បងការកសាងផ្សារអេឡិចត្រូនិកដែលមានឈ្មោះដែន nongsansonla.vn ដើម្បីឱ្យប្រជាជន Son La ដែលជាម្ចាស់កម្មវត្ថុត្រួសត្រាយ ដែលអាចចូលទៅក្នុងការផ្លាស់ប្តូរនោះ ដើម្បីដាក់ ផលិតផលរបស់ខ្លួនលក់នៅលើទីផ្សារអេឡិត្រូនិកនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ