(VOVworld) - រួមជាមួយការខំប្រឹងប្រែងរបស់តំបន់ វៀតណាមជានិច្ចកាលចូលរួម
កិច្ចសហប្រតិបតិ្តការអាស៊ានដោយតួនាទីជាសមាជិកសកម្ម មានការទទួលខុស
ត្រូវតាមរយៈការផ្សាភ្ជាប់ខ្លឹមសារ ទិសដៅរបស់សហគមន៍ជាមួយផែនការកម្មវិធី
ជាតិដើម្បីគោលដៅរួមនោះគឺបង្កើតសហគមន៍អាស៊ាននាចុងឆ្នាំ២០១៥។ថ្លែងមតិ
នៅសិក្ខាសាលាអំពីការកសាងផែនការអនុវត្តន៍គោលដៅនៃសហគមន៍ វប្បធម៌
សង្គមអាស៊ានដំណាក់កាល២០១៥-២០២៥ នាព្រឹកថ្ងៃទី២១ តុលានៅ រដ្ឋធានី
ហាណូយ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក
ស្រី Dao Hong Lan បានឲ្យដឹងថា៖
|
អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Dao Hong Lan
ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖TTXVN) |
“ដោយតួនាទីសកម្ម ម្ចាស់ការក្នុងសកម្មភាពរបស់អាស៊ាន គិតដល់ពេលនេះ
វៀតណាមបានតាក់តែងបាននូវផែនការមួយរបស់សហគមន៍វប្បធម៌សង្គម
អាស៊ាន។ប្រសិនបើនាថ្ងៃទី៣១ ធ្នូ ខាងមុខនេះ សហគមន៍អាស៊ានត្រូវបាន
បង្កើតឡើង គឺបញ្ហានានាទាក់ទិនដល់ពលករ បរិស្ថាន សេដ្ឋកិច្ចនឹងផ្លាស់ប្ដូរ
ជាច្រើន ហើយជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើវៀតណាមនៅពេលកសាងផែន
ការ នេះ។ហេតុនេះហើយ ប្រសិនបើវៀតណាមមានការបោះជំហានត្រឹមត្រូវ
ផែនការ ធ្វើសកម្មភាពត្រឹមត្រូវ គឺកិច្ចការទាំងនេះនឹងបានដោះស្រាយក្នុងរយៈ
ពេល១០ឆ្នាំ ខាងមុខ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក៏ដូចជា
តម្រូវការសមាហរណកម្មផងដែរ”។
អាស៊ានកំពុងឆ្ពោះទៅការបង្កើតសហគមន៍នាថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥។តាម
ទស្សនៈវិស័យអាស៊ានក្រោយឆ្នាំ២០១៥ថា ប្រទេសជាសមាជិកអាស៊ានទាំង
ឡាយនឹងរួមគ្នាអភិវឌ្ឍន៍ រស់នៅក្នុងសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿង៕