កាសែត Asiatimes៖ កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីជួយលើកកម្ពស់សាមគ្គីភាពក្នុងអាស៊ាន
(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់សិង្ហបុរីចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ កាសែត Asiatimes បានចុះផ្សាយអត្ថបទមួយនៅថ្ងៃទី ៦ ខែកុម្ភៈ ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជួយជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី ដែលរួមចំណែកបង្កើតសន្ទុះអភិវវឌ្ឍន៍សម្រាប់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅចំពោះមុខរាល់បញ្ហាប្រឈមនាពេលអនាគត។
កាសែត Asia Times នៅថ្ងៃទី៥ កុម្ភៈ បានចុះផ្សាយអត្ថបទអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅសិង្ហបុរី |
អត្ថបទបានលើកឡើងថា សិង្ហបុរីនិងវៀតណាម គឺជាប្រទេសដែលមានសេដ្ឋកិច្ចថាមវន្ត និងគាំទ្រពហុភាគីនិយម។ រួមជាមួយគ្នានោះ ប្រទេសទាំងពីរសុទ្ធតែទទួលស្គាល់ថា ការអភិវឌ្ឍគឺជាគន្លឹះនៃបញ្ហាជាច្រើន។ ដូច្នេះ កិច្ចសហប្រតិបត្តិការនៃប្រទេសដែលមានថាមពលទាំងពីរនេះ មិនត្រឹមតែអាចដោះស្រាយបញ្ហានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជាក្បាលម៉ាស៊ីនកំណើនសម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចនៃប្រទេសសមាជិកផងដែរ។ យោងតាមអត្ថបទនោះ សិង្ហបុរីអាចលើកកម្ពស់ថាមវន្តរបស់ខ្លួន និងគាំទ្រវៀតណាម ក៏ដូចជាប្រទេសដទៃទៀតក្នុងអាស៊ាន ដើម្បីពង្រីកវិធីសាស្រ្តអភិក្រមក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ អត្ថបទរបស់ Asiatimes ជឿជាក់ថា សមត្ថភាពកសិកម្មឆ្នើមរបស់វៀតណាម អាចជួយអាស៊ានទប់ទល់នឹងវិបត្តិសន្តិសុខស្បៀងពិភពលោកដែលកំពុងកើនឡើង។
ដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់នាយករដ្ឋមន្ត្រីវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព នឹងក្លាយជាកម្លាំងចលករសម្រាប់សាមគ្គីភាព និងស្ថិរភាពរបស់អាស៊ានក្នុងពិភពលោកមួយពោរពេញដោយការប្រែប្រួល៕