កាសែត Nikkei៖ វៀតណាមកំពុងផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិស្តីពី AI
(VOVWORLD) - យុទ្ធសាស្ត្រ AI គឺជាចំណុចស្នូលនៃគោលដៅសេដ្ឋកិច្ចឆ្នាំ ២០៣០ របស់វៀតណាម។ រដ្ឋាភិបាលវៀតណាមសង្ឃឹមថា នឹងបង្កើតម៉ាកយីហោឬសេវាកម្ម AI ដែលមានកិត្យានុភាពនៅឆ្នាំ ២០៣០។
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង Naver và HUST ឆ្នាំ ២០២០ (រូបថត៖ hust.edu.vn) |
កាសែត Nikkei របស់ជប៉ុននៅថ្ងៃទី ៧ ខែមេសាបានរាយការណ៍ថា វៀតណាមបានសហការជាមួយ Naver ដែលជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់កូរ៉េខាងត្បូង ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រជាតិដើម្បីប្រែក្លាយប្រទេសនេះ ក្លាយទៅជាកត្តាសកលក្នុងការបង្កើតបញ្ញាសិប្បនិម្មិត(AI) នៅដើមទសវត្សន៍ខាងមុខ។
ជាក់ស្ដែងសម្ព័ន្ធក្រុមហ៊ុន Naver Group បានសហការជាមួយសាកលវិទ្យាល័យពហុមុខងារហាណូយ (HUST) ដាក់ពង្រាយមជ្ឈមណ្ឌលស្រាវជ្រាវ AI ដំបូងបង្អស់របស់វៀតណាមដែលមានទីតាំងនៅទីក្រុងហាណូយ ហើយគ្រោងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងផែនការអភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់របស់វៀតណាម ជួយវៀតណាមដើរជួរមុខក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ AI នៅលើពិភពលោកនាឆ្នាំ ២០៣០។ សម្រាប់ Naver កិច្ចព្រមព្រៀងភាពជាដៃគូជាមួយ HUST គឺជាផ្នែកសំខាន់មួយនៃបណ្តាញស្រាវជ្រាវនិងអភិវឌ្ឍន៍ AI របស់ខ្លួន។
សូមគូសបញ្ជាក់ថា យុទ្ធសាស្ត្រ AI គឺជាចំណុចស្នូលនៃគោលដៅសេដ្ឋកិច្ចឆ្នាំ ២០៣០ របស់វៀតណាម។ រដ្ឋាភិបាលវៀតណាមសង្ឃឹមថា នឹងបង្កើតម៉ាកយីហោឬសេវាកម្ម AI ដែលមានកិត្យានុភាពនៅឆ្នាំ ២០៣០៕