កាសែត The Japan Times វាយតម្លៃខ្ពស់ចំពោះបរិយាកាសសេដ្ឋកិច្ចវិនិយោគនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី២៨ ខែមិថុនា កាសែត The Japan Times ដែលជាកាសែតជាភាសា អង់គ្លេសដោយមានប្រជាប្រិយភាពបំផុតនៅជប៉ុន បានចុះផ្សាយអត្ថបទសរសេរ ដោយចំណងជើងថា “បរិយាកាសវិនិយោគនិងយថាទស្សន៍សេដ្ឋកិច្ចរបស់វៀត ណាម” របស់សាស្ត្រាចារ្យ Ryo Ikebe នៅសាកលវិទ្យាល័យ Senshu។ 
កាសែត The Japan Times វាយតម្លៃខ្ពស់ចំពោះបរិយាកាសសេដ្ឋកិច្ចវិនិយោគនៅវៀតណាម - ảnh 1នាបច្ចុប្បន្ន ពន្ធលើប្រាក់ចំណូលរបស់សហគ្រាសនៅវៀតណាមកំពុងស្ថិតនៅកម្រិត ២០% ដែលជាកម្រិតទាប បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ (រូបថត៖ TTXVN)

  អត្ថបទ សរសេរនេះបានវាយតម្លៃខ្ពស់ចំពោះបរិយាកាសនិងសក្ដានុភាពនៃសេដ្ឋកិច្ចវៀតណាម ក្នុងកាលៈទេសៈដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងរហ័ស ហើយ ប្រឈមនឹងការសាកល្បងធំៗដែលមិនកើតមានតាំងពីមុនមក។

        អត្ថបទសរសេរនេះបានអះអាងថា សេដ្ឋកិច្ចវៀតណាមគឺជាសេដ្ឋកិច្ចបើក ចំហរដោយសារតែ វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុ ភាគីសឹងតែទាំងអស់នៅក្នុងតំបន់និងលើពិភពលោក។

        អត្ថបទសរសេរនេះក៏បានលើកឡើងនូវគោលនយោបាយវិនិយោគអនុគ្រោះរបស់វៀតណាម ដោយមានលំដាប់ជួរមុខក្នុងតំបន់។ នាបច្ចុប្បន្ន ពន្ធលើ ប្រាក់ចំណូលរបស់សហគ្រាសកំពុងស្ថិតនៅកម្រិត ២០% ដែលជាកម្រិតទាប បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយគោលនយោបាយអនុគ្រោះតាមវិស័យ និងតំបន់ទៀតផង។ ក្រៅពីឧត្តមភាពខាងប្រភពធនធានមនុស្ស ទីផ្សារ រួមជា មួយប្រព័ន្ធច្បាប់ដែលកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺវៀត ណាមត្រូវបានវាយតម្លៃថា ជាប្រទេសមាននយោបាយស្ថិរភាព និង សន្ទស្សន៍សន្តិសុខមនុស្សកាន់តែកើនឡើងៗផងដែរ។

        អត្ថបទសរសេរនេះបានសន្និដ្ឋានថា វៀតណាមកំពុងបង្ហាញខ្លួនជាប្រទេស ដ៏ល្អឥតខ្ចោះក្នុងការទាក់ទាញដើមទុនវិនិយោគពីបរទេសព្រមទាំងក៏ជាប្រទេស មានការទទួលខុសត្រូវ មានឥទ្ធិពល ហើយចូលរួមក្នុងជីវភាពសេដ្ឋកិច្ច នយោបាយពិភពលោកកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ