កាសែតកូរ៉េខាងជើងស្ងើចសរសើរទំនាក់ទំនងមិត្តភាពចិន - កូរ៉េខាងជើង

(VOVWORLD) - អត្ថបទនេះ បានពិពណ៌នាអំពីទំនាក់ទំនងកូរ៉េខាងជើង - ចិនជា “ទំនាក់ទំនងដ៏ពិសេសនិងរឹងមាំ” ហើយអះអាងថា ទំនាក់ទំនងនេះ បានបង្ហាញ “កម្លាំងដ៏ធំធេង” ក្នុងគ្រាដ៏លំបាក។
 កាសែតកូរ៉េខាងជើងស្ងើចសរសើរទំនាក់ទំនងមិត្តភាពចិន - កូរ៉េខាងជើង - ảnh 1 មេដឹកនាំចិន និងកូវ៉េខាងជើង (រូបថត៖ TTXVN)

កាសែត Rodong Sinmun ដែលជាស្ថាប័នបញ្ចេញមតិរបស់គណ បក្សពលករកូរ៉េខាងជើង នៅថ្ងៃទី ២៥ ខែតុលាបានចុះផ្សាយ បទវិចារណកថាមួយ ដែលបានបញ្ជាក់ថា កូរ៉េខាងជើងនិង ចិន កំពុងស្វែងរកមធ្យោបាយដើម្បីអភិវឌ្ឍទំនាក់ទំនង មិត្ត ភាពរវាងប្រទេសទាំងពីរ និងឆ្ពោះទៅរកសមិទ្ធិផល សង្គមនិយម។ អត្ថបទដែលបានចុះផ្សាយនៅលើទំព័រមុខ នៃកាសែតនេះ ក្នុងឱកាសគម្រប់ ខួប ៧០ ឆ្នាំនៃការចូលរួមរបស់ចិន ក្នុងសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ការស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាមកូរ៉េរបស់ចិន បានបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និទ្ធិជាមួយគ្នា។ អត្ថបទនេះបានពិពណ៌នាអំពីទំនាក់ទំនងកូរ៉េខាងជើង - ចិន ជា “ទំនាក់ទំនងដ៏ពិសេសនិងរឹងមាំ” ហើយអះអាងថា ទំនាក់ទំនងនេះបានបង្ហាញ “កម្លាំងដ៏ធំធេង” ក្នុងគ្រាដ៏លំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ