កាសែតកូរ៉េខាងត្បូង៖ ប្រធានាធិបតីលោក Moon Jae-in ប្ដេជ្ញាចិត្តបង្កើនទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - ក្នុងអត្ថបទនេះអះអាងថា ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងនូវការផ្ដើមគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ កូរ៉េខាងត្បូងរូបនេះ ស្ដីពីការបើកទូលាយទីផ្សារសេដ្ឋកិច្ចជាដៃគូរបស់សេអ៊ូល។ 

  នាថ្ងៃទី២២ មីនា កាសែត JoongAng Daily ជាកាសែតធំមួយរបស់កូរ៉េ ខាងត្បូង ជាភាសាអង់គ្លេស បានចុះផ្សាយបទ វិចារណកថា ស្ដីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីលោក Moon Jae-in មកកាន់វៀតណាម ចាប់ពីថ្ងៃទី២២ដល់ទី២៤ មីនា។ ក្នុងអត្ថបទនេះអះអាងថា ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងនូវការផ្ដើមគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ កូរ៉េខាងត្បូងរូបនេះ ស្ដីពីការបើកទូលាយទីផ្សារសេដ្ឋកិច្ចជាដៃគូរបស់សេអ៊ូល។ អត្ថបទនេះលើកច្បាស់ថា វៀតណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿន សេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតនៅតំបន់ឥណ្ឌូចិន ហើយជាប្រទេស ស្វាហាប់មួយដោយចំនួនប្រជាជនប្រមាណ១០០លាននាក់ដែលមានអាយុ ជាមធ្យមត្រឹមតែ៣០ឆ្នាំប៉ុណ្ណោះ។ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមនាឆ្នាំ ២០១៧គឺ៦,៨% ឈរលំដាប់ទី២លើពិភពលោកបន្ទាប់ពីចិន ហើយនេះជា ទីផ្សារនាំចេញធំទី៣របស់កូរ៉េខាងត្បូង បន្ទាប់ពីចិននិងអាមេរិក។ បទ វិចារណកថានេះ លើកច្បាស់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតី លោក Moon Jae-in មកកាន់វៀតណាមលើកនេះបានសរឲ្យឃើញនូវការ ប្ដេជ្ញាចិត្តរបស់កូរ៉េខាងត្បូងសំដៅបង្កើនទំនាក់ទំនងជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ