កាសែត​ជប៉ុន៖ កិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធរវាងវៀតណាមនិងជប៉ុន រួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុង​តំបន់

(VOVWORLD) -  ប្រព័ន្ធសារព័ត៌មានជប៉ុននាថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា បានរាយការណ៍យ៉ាងច្បាស់អំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ក្នុងនោះបានសង្កត់ធ្ងន់លើការឯកភាពគ្នារវាង លោកប្រធានរដ្ឋ Vo Van Thuong និងនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ក្នុងការដំឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងលើពិភពលោក។

កាសែត​ជប៉ុន៖ កិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធរវាងវៀតណាមនិងជប៉ុន រួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុង​តំបន់ - ảnh 1កាសែតជប៉ុនខាងលិចបានរាយការណ៍អំពីកិច្ចចរចារវាងមេដឹកនាំប្រទេសទាំងពីរ។ រូបថត៖ TTXVN

គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី ២៧ វិច្ឆិកា បានបង្ហោះព័ត៌មានលេចធ្លោអំពីជំនួបពិភាក្សាវាងនាយករដ្ឋមន្ត្រី លោក Kishida និងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នៅឯវិមាននាយករដ្ឋមន្ត្រី។ ដោយដាក់ចំណងជើងថា “ជប៉ុន-វៀតណាមបង្កើនទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច” ព័ត៌មានសំខាន់នាថ្ងៃទី ២៨ វិច្ឆិកា របស់កាសែត Japan Today គឺជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីជប៉ុន  Fumio Kishida ជាមួយប្រធានរដ្ឋវៀតណាម លោក Vo Van Thuong។ កាសែតនេះបានវាយតម្លៃថា សេចក្តីប្រកាសដំឡើងទំនាក់ទំនងវៀតណាម - ជប៉ុននៅថ្ងៃទី ២៧ ខែវិច្ឆិកា មានន័យថា ជប៉ុនដណ្ដើមបានឋានៈជាដៃគូឈានមុខគេរបស់វៀតណាម។

កាសែត​ជប៉ុន៖ កិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធរវាងវៀតណាមនិងជប៉ុន រួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុង​តំបន់ - ảnh 2កាសែត Japan Today បានវាយតម្លៃថា សេចក្តីប្រកាសដំឡើងទំនាក់ទំនងវៀតណាម - ជប៉ុននៅថ្ងៃទី ២៧ ខែវិច្ឆិកា មានន័យថា ជប៉ុនដណ្ដើមបានឋានៈជាដៃគូឈានមុខគេរបស់វៀតណាម។ រូបថត៖ TTXVN

គេហទំព័ររបស់ NHK និង TBS បានរាយការណ៍អំពីជំនួបរវាងប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជាមួយអតីតអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាច លោក Nikai Toshihiro អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងសមាជិកនៃសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម សំដៅ “ជំរុញការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ក្នុងនោះមានការផ្លាស់ប្តូរ និងជួបប្រាស្រ័យរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ