កាសែតជប៉ុនជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅជប៉ុននាពេលខាងមុខ
(VOVWORLD) -ចំពោះមុខដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នោះ កាសែតជប៉ុន (The Japan Times) ក្នុងច្បាប់ចេញនាថ្ងៃទី២៨ខែឧសភា បានចុះផ្សាយអត្ថបទអត្ថាធិប្បាយស្តីពីសារៈសំខាន់នៃដំណើរទស្សនកិច្ចក៏ដូចជាលើកត្រដែតការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-ជប៉ុន ក្នុងឱកាសរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។
កាសែតជប៉ុនជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅជប៉ុននាពេលខាងមុខ
|
អត្ថបទនេះបានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅជប៉ុនលើកនេះ នឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជ្រាលជ្រៅ ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិ បត្តិការនិងការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កាសែតជប៉ុនក៏បានអះអាងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនជាលើកដំបូងពីថ្ងៃទី២៩ ឧស ភាដល់ថ្ងៃទី២មិថុនារបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang គឺពោរពេញទៅដោយអត្ថន័យ ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងវៀតណាម (១៩៧៣-២០១៨) ផងដែរ៕