កាសែតជប៉ុនផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន
|
កាសែតជប៉ុនផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ ឧសភា ទីភ្នាក់ងារសារព័ត៌មានធំៗរបស់ជប៉ុនដូចជាំ
NHK Kyodo Mainichi Jiji បានផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅ
វៀតណាមរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida។ ទីភ្នាក់ងារ
សារព័ត៌មាន Kyodo បានឲ្យដឹងថា៖ បន្ទាប់ពីការជួបសម្តែងការគួរសមជាមួយ
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc លោក Kishida បានចូល
រួមសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃបណ្ដាជំនួបជាមួយថ្នាក់ដឹកនាំ
គ្រប់រូបរបស់វៀតណាម។ ទាក់ទិនដល់សំណួរស្តីពីបញ្ហានៅសមុទ្រខាងកើតដែល
ចិន កំពុងបង្កើនយោធូបនីយកម្មនៅតំបន់នេះ លោក Kishida បានសង្កត់
ធ្ងន់ថា៖ ជប៉ុនយល់ដឹងយ៉ាងច្បាស់ថាការផ្លាស់ប្តូរសភាពដើមនៅសមុទ្រខាង
កើតដោយឯកតោភាគីគឺជាទង្វើគួរឲ្យព្រួយបារម្មណ៍ចំពោះសហគមន៍អន្តរ
ជាតិទាំងមូល ហើយការផ្សាយសាររួមរបស់អាស៊ានស្តីពីបញ្ហានេះគឺសំខាន់ណាស់។
ទាក់ទិន ដល់សេចក្តីអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc ចូលរួមសន្និសីទ បើកទូលាយ G7 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦
និងទី ២៧ ឧសភានៅជប៉ុនលោក Kishida បានចាត់ទុកថា៖ នេះគឺជាឱកាស
ដើម្បីជប៉ុនក្នុងឋានៈជាប្រទេសប្រធាន G7 ផ្ទៀងស្តាប់ការផ្តើមគំនិតនិង
គោលបំណងរបស់វៀតណាមដែលអាចក្លាយទៅជារបៀបវារៈនៅសន្និសីទបើក
ទូលាយ G7 លើកនេះ។ ទីភ្នាក់ងារសារព័ត៌មាន Jiji បានផ្សាយព័ត៌មានអំពី
ការចរចារវាងរដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Kishida ជាមួយសមភាគី
វៀតណាម លោក Pham Binh Minh៕