កាសែតជប៉ុនស្ងើចសរសើរសមិទ្ធិរបស់វៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី
(VOVWORLD) -ចំពោះមុខសន្និសីទ APEC នោះ កាសែត NSN Nikkei របស់ជប៉ុន នាថ្ងៃទី១វិច្ឆិកា បានចុះផ្សាយនូវអត្ថបទស្តីពី “សមិទ្ធិលេចធ្លោក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀត ណាម ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី” ក្នុងនោះ លើកត្រដែតនូវសមិទ្ធិសេដ្ឋកិច្ច របស់វៀតណាមនិងចាត់ទុកថា វៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិកាន់តែ ស៊ីជម្រៅ ក្រោយរយៈពេល៣០ឆ្នាំអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មី។
កាសែតជប៉ុនស្ងើចសរសើរសមិទ្ធិរបស់វៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី |
អត្ថបទនេះក៏បានវាយតម្លៃថា បរិយាកាសវិនិយោគរបស់វៀត ណាមបានកែលំអ តាមនោះ ទាក់ ទាញសហគ្រាសបរទេសជាច្រើន មកធ្វើការវិនិយោគ ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ច មានការផ្លាស់ប្តូរតាមទិសទំនើបជាជំហានៗ។ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ អត្ថបទបានចាត់ទុកថា វៀតណាមបានអនុវត្តការធ្វើសមាហរណកម្មយ៉ាងទូលំទូ លាយ សម្បូរបែប និងបង្កើតបានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាច្រើនលើវិស័យ សេដ្ឋ កិច្ច។ ពោលគឺ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្ម សេរី សម្រេចកិច្ចចរចារ FTA ជាមួយ EU ហើយកំពុងចរចារយ៉ាងសកម្មលើកិច្ចព្រម ព្រៀង FTA ចំនួន៣ទៀត៕