កាសែតបន្តលើកទឹកចិត្ត និងលើកតម្កើង"បណ្ដាគំរូសាមញ្ញប៉ុន្តែថ្លៃថ្លា"
(VOVWORLD) -នាយប់ថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ គណៈចាត់តាំងបានប្រគល់រង្វាន់លេខ ១ លេខ ២ លេខ ៣ និងរង្វាន់លើកទឹកចិត្តជូនចំពោះអ្នកនិពន្ធដែលដណ្ដើមបានពាន់រង្វានក្នុងការប្រឡងសរសេរអត្ថបទក្រោមចំណងជើង "បណ្ដាគំរូសាមញ្ញប៉ុន្តែថ្លៃថ្លា" លើកទី ៨។
កាសែតបន្តលើកទឹកចិត្ត និងលើកតម្កើង"បណ្ដាគំរូសាមញ្ញប៉ុន្តែថ្លៃថ្លា" (Internet) |
នាយប់ថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ គណៈចាត់តាំងបានប្រគល់រង្វាន់លេខ ១ លេខ ២ លេខ ៣ និងរង្វាន់លើកទឹកចិត្តជូនចំពោះអ្នកនិពន្ធដែលដណ្ដើមបានពាន់រង្វានក្នុងការប្រឡងសរសេរអត្ថបទក្រោមចំណងជើង "បណ្ដាគំរូសាមញ្ញប៉ុន្តែថ្លៃថ្លា" លើកទី ៨។ នេះជាព្រឹត្តិការណ៍ជាក់ស្ដែងក្នងឱកាសរំលឹកខួបលើកទី៦៩ នៃទិវាលោកប្រធានហូជីមិញអំពាវនាវឱ្យមានការប្រឡងប្រណាំងស្នេហាជាតិ និង លើកទី ៩២ នៃទិវាកាសែតបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១មិថុនា ២០១៧)។ អញ្ជើញថ្លែងមិតនៅទីនេះ ប្រធានគណកម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាមលោក Vo Van Thuongបានសង្កត់ធ្ងន់ថា៖ បណ្ដាវណ្ណកម្មចូលរួមការប្រឡងនេះ បានឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវគំរូឆ្នើមជាច្រើនរបស់កម្មាភិបាល ប្រជាពលរដ្ឋដែលបានលះបង់ជូនសហគមន៍ ប្រទេសជាតិ។ ប្រការនេះបានរួមចំណែកអះអាងការ រៀនសូត្រ និងធ្វើតាមគំរួសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញកំពុងបានប្រព្រឹត្តិទៅប្រកបដោយភាពរស់រវើក។ អ្នកនិពន្ធអ្នកកាសែតបានបញ្ជូនទៅដល់សហគមន៍នូររឿងរ៉ាវស្ដីពីមនុស្សល្អ ទង្វើល្អជាដើម៕