កាសែតបារាំងវៀតណាមអាចមានសកម្មភាពកត្តិយុតប្រឆាំងជំទាស់ចិន

កាសែតបារាំងវៀតណាមអាចមានសកម្មភាពកត្តិយុតប្រឆាំងជំទាស់ចិន - ảnh 1
កាសែត Le monde របស់បារាំង (VOV)



       Vovworld-វៀតណាមអាចមានសកម្មភាពកត្តិយុតដើម្បីប្រឆាំងជំទាស់​ការ​ដែលចិនដាក់ស្ថានីយ៍ខួងក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ កាសែត
បារាំងច្បាប់ចេញផ្សាយនាថ្ងៃទី២៣ឧសភាបានជូនដំណឹងនេះនៅជួរមុខបណ្ដា
ព័ត៌មានវិចារណកថាអំពីការឆ្លើយសម្ភាសរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung ជាមួយទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកយកព័ត៌មានប្រចាំរបស់
កាសែតពិភពលោក នៅអាស៊ី-អាគ្នេយ៍លោក Bruno Philip បានដកស្រង់ពាក្យ
របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ថា វៀតណាមកំពុងគិតគូរ
វិធានការការពារខ្លួន រួម​ទាំង​វិធានការតស៊ូកត្តិយុតតាមច្បាប់អន្តរជាតិ។

       ទំព័រព័ត៌មានជាភាសាបារាំងរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយ
សាររបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ថា វៀតណាម​មានបំណងដំណោះស្រាយ
សន្តិភាពមួយសំរាប់ជំលោះអធិបតេយ្យភាព​ដែនដីជាមួយចិន។ កាសែតបានចាត់
ទុកថា ទោះបីជាតុលាការអជ្ញា​កណ្ដាលអន្តរជាតិគ្មានលទ្ធភាពចាប់បង្ខំដើម្បីភាគីនានា
ត្រូវគោរពអនុវត្តសាលក្រមរបស់តុលាការក្តី ប៉ុន្តែសាលក្រមចុងក្រោយមួយគ្មានផល​ប្រយោជន៍ចំពោះចិនក្នុងការប្តឹងតវានឹងជំរុញប្រទេសផ្សេងៗធ្វើសកម្មភាពប្រហាក់
ប្រហែលនិងបង្កកំលាំងកៀបសង្កត់ចំពោះប៉េកាំង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ