កាសែតប្រទេសកូរ៉េខាងជើងរិះគន់គោលនយោបាយ “មុខពីរ” របស់អាមេរិក
(VOVWORLD) - កាសែត Rodong Sinmun នៃគណបក្សពលករកូរ៉េខាងជើងនាថ្ងៃទី២៦ខែសីហា បានផ្សាយអត្ថបទមួយដែលចោទប្រកាន់អាមេរិកមាន«មុខពីរ» និងមាន ឧបាយកលបំផ្លិតបំផ្លាញទីក្រុងព្យុងយ៉ាងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនលុបចោល ដោយចៃដន្យ ដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo នាសប្តាហ៍ខាងមុខ។
កាសែត Rodong Sinmun នៃគណបក្សពលករកូរ៉េខាងជើងបានផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un នៅប្រទេសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា |
ក្រៅពីនេះ អត្ថបទនេះក៏ដកស្រង់ប្រភព ព័ត៌មានមួយពី ក្រុមហ៊ុនសារព័ត៌មានកូរ៉េខាងត្បូងឲ្យបានដឹងថា អង្គភាពកម្លាំង ពិសេសមួយរបស់អាមេរិកដែលបោះទ័ពនៅជប៉ុន កំពុងធ្វើសមយុទ្ធមួយនៅលើ លំហរអាកាស សំដៅ «ឈ្លានពានទីក្រុងព្យុងយ៉ាង» ។ អត្ថបទនេះក៏បានសង្កត់ ធ្ងន់ទៀតថា ប្រទេសកូរ៉េ ខាងជើងមិនទ្រាំបាននឹងគោលនយោបាយ «មុខពីរ» របស់អាមេរិកខណៈដែល វ៉ាស៊ីនតោនកំពុងមមាញឹកនឹងការធ្វើសមយុទ្ធសម្ងាត់ ផងហើយ អនុវត្តកិច្ចសន្ទនាដោយក្តីរីករាយនោះផងដែរ។
ប្រតិកម្មនឹងព័ត៌មានខាងលើនេះ អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅ ទីក្រុងសេអ៊ូលបានឲ្យដឹងថា លោកមិនទាន់ដឹងច្បាស់អំពីព័ត៌មានអំពីការធ្វើ សមយុទ្ធណាមួយដែលកាសែត Rodong Sinmun បានផ្សព្វផ្សាយនោះឡើយ ហើយអ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំនៅកូរ៉េខាងត្បូងមិនទាន់បញ្ចេញអត្ថាធិប្បាយអំពីព័ត៌មាននេះផងដែរ៕