កាសែត​បែលហ្ស៊ិក៖ វៀតណាមកំពុងក្លាយជា "បង្គោល​សើន" នៃ​សេដ្ឋកិច្ចក្នុងតំបន់

(VOVWORLD) -កាសែត The Brussels Times របស់បែលហ្ស៊ិក ចេញផ្សាយនាថ្ងៃទី ២១ ខែកញ្ញា បានមានអត្ថបទសរសេរថា វៀតណាមជាដៃគូអភិវឌ្ឍន៍របស់សហភាពអឺរ៉ុប (EU) នៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក កំពុងក្លាយទៅជា "បង្គោលសើន" ក្នុងតំបន់ដោយមានសមត្ថភាពគ្រប់គ្រងអតិផរណា និងរក្សាកំណើនសេដ្ឋកិច្ចនៅកម្រិតខ្ពស់ បើទោះបីជាស្ថានភាពអន្តរជាតិនៅមានអស្ថេរភាពជាច្រើនក៏ដោយ។
កាសែត​បែលហ្ស៊ិក៖ វៀតណាមកំពុងក្លាយជា តម្លៃនាំចេញ វាយនភណ្ឌ និងកាត់ដេររបស់វៀតណាម សម្រេចបាន ៤ ពាន់លានដុល្លារ/ខែ ជាលើកដំបូងក្នុងខែសីហា ឆ្នាំ ២០២២។ រូតថត៖ TTXVN

ដោយមានចំណងជើងថា៖ “កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរយៈពេលជាង ៣០ ឆ្នាំ៖ ដើម្បីភាពសម្បូររុងរឿងនិងសុខុមាលភាពរបស់ EU និងពលរដ្ឋវៀតណាម” អ្នកនិពន្ធបានលើកច្បាស់ថា បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែបណ្ដាអង្គការហិរញ្ញវត្ថុអន្តរជាតិបាននាំចេញការព្យាករណ៍យ៉ាងខ្លាំងក្លាសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម។ អ្នកនិពន្ធបានអះអាងថា លទ្ធផលលេចធ្លោរបស់វៀតណាម គឺដោយសាររដ្ឋាភិបាលមានគោលនយោបាយប្រតិបត្តិប្រកបដោយភាពបត់បែន ដូចជាការជួយឧបត្ថម្ភអត្រាការប្រាក់ទាប រក្សាកំណើនឥណទាន កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ អ្នកនិពន្ធរូបនេះបានអះអាងថា បណ្តាក្រុមហ៊ុននៅអឺរ៉ុបកាន់តែចាត់ទុកវៀតណាមជាមជ្ឈមណ្ឌលវិនិយោគធ្វើអាជីវកម្មពោរពេញទៅដោយយថាទស្សន៍ ជាមួយនឹងគម្រោងការណ៍ប្រកបដោយគុណភាពនិងចីរភាពជាច្រើន។ អត្ថបទបានធ្វើការសន្និដ្ឋានថា វៀតណាមនិង EU បានចែករំលែកគោលដៅនិងចក្ខុវិស័យជាច្រើន ក្នុងការរក្សាពហុភាគីនិយម ជំរុញកិច្ចការពារបរិស្ថាន អភិវឌ្ឍន៍បៃតងប្រកបដោយចីរភាព នវានវត្តន៍ និងការផ្លាស់ប្តូរឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ