កាសែតមានប្រជាប្រិយភាពជួរមុខរបស់ថៃចុះផ្សាយបទវិចារណកថាដោយអំពាវនាវអាស៊ានមានប្រតិម្មទៅនឹងអំពើររបស់ចិន
(VOVworld)-នាថ្ងៃទី១២មករា កាសែតមានប្រជាប្រិយភាពជួរមុខចំនួន២របស់ថៃ គឺ បាងកកប៉ុស្តិ៍និងប្រជាជាតិបានចុះផ្សាយនូវបទវិចារណកថាដោយអំពាវនាវឲ្យ ប្រទេសថៃនិយាយដោយឡែកនិងអាស៊ាននិយាយរួមមានប្រតិកម្មទៅនឹងអំពើ របស់ចិនដែលចុះចតយន្តហោះនៅកោះ Chu Thapជាកោះកសាងខុសច្បាប់នៅ ប្រជុំកោះ Truong Sa របស់វៀតណាម។
អត្ថបទចុះផ្សាយលើកាសែតប្រជាជាតិបាននាំចេញមតិប្រឆាំងជំទាស់ យ៉ាងខ្លាំងក្លារបស់វៀតណាមនិងហ្វីលីពីនចំពោះសកម្មភាពរបស់ចិន។ អត្ថបទ នេះក៏បានលើកឡើងប្រតិកម្មរបស់អាមេរិកចំពោះអំពើនេះរបស់ចិន ក្នុងនោះ បានសង្កត់ធ្ងន់ថា សមុទ្រខាងកើតជាខ្សែផ្លូវពាណិជ្ជកម្មដែលមានសភាពអ៊ូអរ បំផុតលើពិភពលោកនិងមានសារៈសំខាន់សម្រាប់អត្ថប្រយោជន៍ពាណិជ្ជកម្មនៃប្រទេសនីមួយៗ។វ៉ាស៊ីតោនបានប្រកាសថា សកម្មភាពពោលខាងលើរបស់ចិន គឺគំរាមកំហែងស្ថិរភាពក្នុងតំបន់។
កាសែតបាងកកប៉ុស្តិ៍បាននាំចេញមតិខ្លាំងក្លាជាង ដោយបានចាត់ទុកថាចិន ត្រូវទទួលខុសត្រូវដោយបង្កឡើងជំលោះដ៏គ្រោះថ្នាក់។ តាមបាង កកប៉ុស្តិ៍ថា នោះជាសកម្មភាពខុសឆ្គង ហើយនេះជាការសម្រេចខុសឆ្គងរបស់ ប៉េកាំងដែលត្រូវបញ្ឈប់ភ្លាមមួយរំពេច៕