កាសែតម៉ាឡេស៊ីវាយតម្លៃថា វៀតណាមមានឱកាសបង្កើនកំណើនច្រើនជាមួយ APEC

(VOVWORLD) -កាសែត The Malay Mail របស់ម៉ាឡេស៊ី ទើបនឹងចុះផ្សាយអត្ថបទមានចំណង ជើងថា “វៀតណាមមានឱកាសបង្កើនកំណើនច្រើនជាមួយ APEC”។
កាសែតម៉ាឡេស៊ីវាយតម្លៃថា វៀតណាមមានឱកាសបង្កើនកំណើនច្រើនជាមួយ APEC - ảnh 1 កាសែតម៉ាឡេស៊ីវាយតម្លៃថា វៀតណាមមានឱកាសបង្កើនកំណើនច្រើនជាមួយ APEC

យោងតាមអត្ថ បទនេះ បច្ចុប្បន្ន ផលិតផលសរុបក្នុងស្រុក (GDP) របស់វៀតណាមទទួលបានជាង ២០០ពាន់លានដុល្លារអាមេរិកហើយតម្លៃជួលពលករនៅវៀតណាមគឺថោកជាងចិន និងប្រទេសអាស៊ានមួយចំនួន។ប្រការនេះមិនត្រឹមតែបង្កើនប្រភពទុនវិនិយោគផ្ទាល់ ពីបរទេស (FDI) ប៉ុណ្ណោះទេ ថែមទាំងបើកទូលាយការនាំចេញទៀតផង។ ឆ្នាំ២០១៧នេះ  GDP របស់វៀតណាមគ្រោងនឹងទទួលបានកំណើន៦,៨%។ កាសែតមួយនេះបានសន្និដានថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការតភ្ជាប់ យ៉ាងសមស្របទៅនឹងការអភិវឌ្ឍន៍វប្បធម៌ វឌ្ឍនភាពនិងយុត្តិធម៌សង្គមរួមទាំង ការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ