កាសែតរុស្ស៊ី៖ វៀតណាមបន្តមាគ៌ាសង្គមនិយម
(VOVWORLD) - នេះគឺជាសង្គមមួយដែលមនុស្សគ្រប់រូបមានជីវភាពធូរធារ មានសេរីភាព និងសប្បាយរីករាយ ហើយតែងតែទទួលបានលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍយ៉ាងទូលំទូលាយ។
មានចំណងជើងថា វៀតណាមបន្តទៅតាមមាគ៌ាឈានឡើងសង្គមនិយម កាសែតរុស្ស៊ី “ការពិត” នាថ្ងៃទី ១៦ កុម្ភៈ បានចុះផ្សាយអត្ថបទមួយដោយលើកឡើងថា នៅទីក្រុងហាណូយ គ្រឹះស្ថានបោះពុម្ពផ្សាយសេចក្តីពិតបានរៀបចំការឧទ្ទេសនាម នូវឈុតស្នាដៃរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong ដោយមានចំណងជើងថា “បញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីសង្គមនិយមនិងមាគ៌ាទៅកាន់សង្គមនិយមវៀតណាម”។ រួមជាមួយនឹងស្នាដៃមួយចំនួនក៏បានបញ្ជាក់អំពីភារកិច្ចបច្ចុប្បន្នរបស់បក្ខជនម្នាក់ៗ ដែលកំពុងបម្រើការងារក្នុងរដ្ឋាភិបាល រដ្ឋសភា រណសិ្សមាតុភូមិ សហជីព យុវជន និងអង្គការសាធារណៈដទៃទៀត ក្នុងជួរកងទ័ព និងប៉ូលីសផងដែរ។
អត្ថបទបានសន្និដ្ឋានថា សម្រាំងសៀវភៅនេះរបស់អគ្គលេខាបក្សលោក Nguyen Phu Trong គឺជាភស្ដុតាងរស់រវើកនៃការងារដ៏ត្រឹមត្រូវ ដែលថ្នាក់ដឹកនាំបក្សកំពុងធ្វើជានិច្ច ដើម្បីកំណត់គោលដៅនិងភារកិច្ចរបស់បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាមទាំងមូលលើមាគ៌ាឈានឡើងសង្គមនិយម ការកសាងមូលដ្ឋានមនោគមវិជ្ជា ដោយគិតគូរពីការផ្លាស់ប្តូរក្នុងស្ថានភាពអន្តរជាតិ និងលក្ខណៈជាតិរបស់វៀតណាម។ នេះគឺជាសង្គមមួយដែលមនុស្សគ្រប់រូបមានជីវភាពធូរធារ មានសេរីភាព និងសប្បាយរីករាយ ហើយតែងតែទទួលបានលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍយ៉ាងទូលំទូលាយ៕