កាសែតរុស្ស៊ីវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃខឿនសេដ្ឋកិច្ចវៀតណាម
|
កាសែតរុស្ស៊ីវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃខឿនសេដ្ឋកិច្ចវៀតណាម (VNA) |
(VOVworld) – វៀតណាមពោរពេញទៅដោយឱកាសដើម្បីដណ្តើមបានជោគ
ជ័យនៅទ្វីបអាស៊ី។ នេះគឺជាការបញ្ជាក់ក្នុងអត្ថបទដែលត្រូវបានផ្សាយលើ
កាសែតហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់រុស្ស៊ី vestifinance.ru នាថ្ងៃទី ៨ សីហា
ក្រោម ចំណងជើងថា៖ «វៀតណាមអាចក្លាយទៅជាខ្លានៅទ្វីបអាស៊ីដែរឬទេ»
។ តាម រយៈការពិតជាក់ស្តែងក្នុងអំឡុង ៧ ឆ្នាំកន្លងទៅ វៀតណាមពោរ
ពេញទៅដោយបព្វបទដើម្បីអភិវឌ្ឍន៍និរន្តរភាពនិងលឿន។ ប្រៀបខ្លាំង
របស់វៀតណាមក្នុងកំណើន សេដ្ឋកិច្ចគឺ៖ ទីតាំងភូមិសាស្ត្រនិងចំនួនប្រជា
ជនវ័យក្មេង។ ជាពិសេស គោលនយោបាយបើកទូលាយក្នុងពាណិជ្ជកម្មនិង
វិនិយោគដែលវៀតណាមអនុវត្តពី ដើមបណ្ដាឆ្នាំ ១៩៩០ គឺជាចំណុចសំខាន់
បង្កើតទំនុកទុកចិត្តសំរាប់មជ្ឈដ្ឋាន វិនិយោគិន ជំរុញគេបើកសហគ្រាស
នៅទីនេះ។ អត្ថបទបានសន្និដ្ឋានថា៖ ទោះបី ជាវៀតណាមកំពុងប្រឈម
មុខនឹងបញ្ហារារាំងកំណើនក្តី ប៉ុន្តែ វៀតណាមទទួល បានស្នាដៃលេចធ្លោ
ក្នុងការអភិវឌ្ឍន៍៕