“កាសែតវៀតណាមកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារួមចំណែកក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ”
|
“កាសែតវៀតណាមកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារួមចំណែកក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ” (Image: VOV) |
(VOVworld) – ក្នុងឱកាសរំលើកខួបអនុស្សារវរីយ៍លើកទី ៩០ នៃទិវាសារព័ត៌មាន បដិវត្តន៍វៀតណាម (ថ្ងៃទី ២១ មិថុន ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ មិថុនា ឆ្នាំ ២០១៥)
នារសៀលថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បានរៀបចំជំនួបមុខជាមួយថ្នាក់ដឹកនាំទីភ្នាក់សារសារព័ត៌មានកាសែតនិងអ្នកកា
សែតចំនួន ១២១ រូប។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung បានសង្ត់ធ្ងន់ថា៖
“កាសែតវៀតណាមនិយាយរួមនិងជួរអ្នកកាសែតវៀតណាមនិយាយដោយឡែក បានរីធំធាត់និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាំងខាងស្មារតីនិងឬទ្ធានុភាពនយោបាយ
ទាំងខាងជំនាញការ ក្នុងកាលៈទេសៈប្រទេសជាតិកំពុងធ្វើសមាហរណកម្ម
អន្តរជាតិនាច្ចុប្បន្ន។”
លើកសរសើរការរួមវិភាគទានដ៏ធំធេងរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មានចូលក្នុង សមិទ្ធិរួមរបស់ប្រទេសជាតិនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរឲ្យបណ្ដាស្ថាប័នសារព័ត៌មាននិងអ្នកកាសែតបន្តជំនះពុះពារលើភាព
អន់ ខ្សយ បង្កើនការឃោសនាក្រុមភារកិច្ចសំខាន់ចំនួន ៣ គឺ៖ អនុវត្តល្អផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៥ និងដំណាក់កាល ៥ ឆ្នាំ ដែលតភ្ជាប់នឹងការ កែលំអរជាក់ស្តែងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺជនជាតិភាគតិច ការពារសន្តិសុខជាតិ រក្សាររឹងមាំអធិបតេយ្យភាពនិងបូរភាពដែនដីនៃមាតុ ប្រទេស ហើយដំណើការមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ ។
លោក Nguyen Tan Dung ក៏បានស្នើរឲ្យលើកកំពស់ការទទួលខុសត្រូវនៃ ថ្នាក់ដឹកនាំរបស់ស្ថាប័នសារព័ត៌មានផងដែរ៕