កាសែតវប្បធម៌រំលឹកខួបអនុស្សវរីយ៍លើកទី ៦០ ទិវារួមដំណើរក្នុងការអភិវឌ្ឍន៍វប្បធម៌វៀតណាម
(VOVWORLD) -នាព្រឹកថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ បណ្ដាជំនាន់អ្នកសារព័ត៌មាននៃកាសែតវប្បធម៌បានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦០ ទិវាបង្កើត (១៩៥៧ - ២០១៧) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១។ លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាការអប់រំបានអញ្ជើញចូលរួមពិធីនេះ។
កាសែតវប្បធម៌រំលឹកខួបអនុស្សវរីយ៍លើកទី ៦០ ទិវារួមដំណើរក្នុងការអភិវឌ្ឍន៍វប្បធម៌វៀតណាម |
នាព្រឹកថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ បណ្ដាជំនាន់អ្នកសារព័ត៌មាននៃកាសែតវប្បធម៌បានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦០ ទិវាបង្កើត (១៩៥៧ - ២០១៧) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១។ លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាការអប់រំបានអញ្ជើញចូលរួមពិធីនេះ។
អញ្ជើញថ្លែងមតិនៅទីនេះ លោស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានឲ្យដឹងថា៖
“ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ បណ្ដាជំនាន់នៃកាសែតវប្បធម៌ បានក្លាយទៅជាស្ភាពតភ្ជាប់សំខាន់ ដើម្បីបញ្ជូនគោលការណ៍ា មាគ៌ារបស់បក្ស និង
គោលនយោបាយ ច្បាប់របស់រដ្ឋដល់មិត្តអ្នកអាននៅទូទាំងប្រទេស។ ការសែតវប្បធម៌ក៏បានរួមចំណែកយ៉ាងសកម្មក្មុងបុព្វហេតុប្រឆាំងនឹងអំពើអសកម្ម ខុសឆ្គង ហើយរួមចំណែកក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្ថសញ្ញាណវប្បធម៌ និងផ្នែកទេសចរណ៍វៀតណាមដោយមានគោលដៅក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញនាពេលអនាគត”។
នៅទីនេះ លោក Vo Van Thuong បានតាងនាមឲ្យបក្ស រដ្ឋ ប្រគល់ជូន គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ សម្រាប់សមូហភាពកម្មភិបាល អ្នកយកព័ត៌មាន ពលករនៃកាសែតវប្បធម៌ផងដែរ៕